ចោរ​បាញ់ប្លន់ទាំងក្បាលព្រលប់នៅក្នុងខណ្ឌ៧មករាបណ្ដាលអោយនារីជនរងគ្រោះរងរបួសធ្ងន់

0
292

 

 

 

ភ្នំពេញ៖ នៅវេលាម៉ោង២០និង៥០នាទីយប់​ថ្ងៃទី០៧ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅចំណុចជាប់របងសាលាបឋមសិក្សា បាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានករីណីបាញ់ប្លន់យកម៉ូតូយ៉ាងសាហាវមួយបានកើតឡើងទៅលើជនរងគ្រោះជានារីម្នាក់បណ្ដាលអោយរងរបួសធ្ងន់ធ្លាយថ្ពាល់ពីម្ខាងទៅម្ខាងហើយជនសង្ស័យលើកម៉ូតូជនរងគ្រោះជិះយកទៅបាត់ដោយសុវត្តិភាព ចំណែកជនរងគ្រោះត្រូវបានសាច់ញាត្តិដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ស្រី ពេជ្រ ភេទស្រី អាយុប្រហែល២៤ឆ្នាំ ស្នាក់នៅម្ដុំវត្តសន្សំកុសល់។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យបាញ់ប្លន់យកទៅនោះម៉ាក ស្កុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញGP-0078 ។

តាម​ប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះនិងមិត្តភ័ក្រម្នាក់ទៀតជិះម៉ូតូមកឈប់នៅកន្លែងកើតហេតុដើម្បីមកហៅមិត្តភ័ក្រម្នាក់ទៀតដើម្បីទៅផ្ទះ។ ប្រភពបានបន្តថា ពេលដែលជនរងគ្រោះកំពុងឈប់ចាំស្រាប់តែមានជនសង្ស័យម្នាក់បានដើរសំដៅមករកជនរងគ្រោះនិងដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ទៅលើជនរងគ្រោះចំថ្ពាល់ធ្លាយពីម្ខាងទៅម្ខាងបណ្ដាលអោយជនរងគ្រោះដួលធ្លាក់ពីម៉ូតូហើយជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះចេញទៅបាត់តែម្ដង។ ភ្លាមៗនោះពេលដែលឃើញដូចឆ្នេះប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុក៏បានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ភប់ក្រុងដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ។

តាម​ប្រភពព័ត៌មានពីអ្នកដែលស្គាល់នារីរងគ្រោះបានអោយដឹងថា នារីរងគ្រោះមានគូរដណ្ដឹងរួច ហើយក៏ជិតដល់ថ្ងៃចូលរោងការឆាប់ៗនេះដែរ តែមិនគួរជួបរឿងអាក្រក់បែបនេះសោះ។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចជាច្រើននាក់បានចុះដល់កន្លែងកើតហេតុបានត្រឹមតែនាំគ្នាដើររកសំបកកន្ទុះតែប៉ុណ្ណោះ ហើយ​និយាយ​ថាកាំភ្លើងដែលជនសង្ស័យបាញ់ប្រហារទៅលើជនរងគ្រោះនោះម៉ាក59 បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​រួចជនសង្ស័យយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។រីរងគ្រោះម្នាក់ទៀតដែលមកជាមួយគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល វាលវង់ ដើម្បីងាយកំណត់មុខសញ្ញាស្រាវជ្រាវចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here