ស្ទាក់ប្លន់ម៉ូតូអ្នកគ្រូូម្នាក់បានសម្រេច តែនគរបាលព្រែកព្នៅតាមចាប់បាន២នាក់ រត់រួចម្នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់​ក្នុងចំណោម​បក្ខពួក ៣នាក់​ត្រូវបាន​កម្លាំង​នគរបាល ខណ្ឌ​ព្រែក​ព្នៅ​ធ្វើការ ឃាត់ខ្លួនកាលពី​ព្រឹកថ្ងៃទី៨ ខែ​វិឆ្ឆិកា ឆ្នាំ២០១៧ នៅ​ចំណុច ផ្សារ​ព្រែក​ព្នៅ ក្នុង​សង្កាត់​ព្រែក​ព្នៅ បន្ទាប់ពី​ជនសង្ស័យ​និង​បក្ខពួក​បានធ្វើ​សកម្មភាព​វាយ​ប្លន់​អ្នកគ្រូ​ម្នាក់​ប្លន់ យក​ម៉ូតូ​ម៉ាក ហុងដា សេ១២៥ សេរី២០១៦មួយគ្រឿង​នៅក្នុង​ភូមិ បឹង​ខ្នុរ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន នោះ១/ឈ្មោះ​ជួន ធី ហៅ​ម៉ាប់ អាយុ ៥០ឆ្នាំ មាន​លំនៅ​ភូមិ ម្រេះ​ពេន ឃុំ​ម្រេះ​ពេន ស្រុក​សំរោង ខេត្តតាកែវ និង២/ឈ្មោះ គឹម ទីន​នី​ន​អាយុ ៣០ឆ្នាំ ស្នាក់នៅ​ម្តុំ​លូ ៥ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ចំណែក​ម្ចាស់​ម៉ូតូ ឈ្មោះ ថា​ន់ ចិន្តា ភេទ​ស្រី​អាយុ ៣២ឆ្នាំ ជា​អ្នកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ បឹង​ប្រិ​យ៍ មាន​លំនៅ​ស្នាក់នៅ ភូមិ​ព្រៃទទឹង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ។នៅពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​ម៉ូតូ​ដែល​ជនសង្ស័យ ធ្វើ​សកម្មភាព​ប្លន់​យក​នោះ​ត្រឡប់ មកវិញ។
ជនរងគ្រោះ​បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់​ជិះ​ម៉ូតូ​ដឹក​កូន ប្រុស​គាត់​ទៅ​សាលារៀន យ៉េ​ហ៊ូ ហើយ​នៅ​ខ​ណះ​ពេល​ជិះ​ត្រឡប់ មកវិញ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​និង​បក្ខពួក​មាន​គ្នា ៣នាក់​ជិះ​ម៉ូតូ​មួយគ្រឿងមក​ស្ទាក់ផ្លូវ​កៀរ​រួច​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​គាត់ ម៉ាក​ហុងដា​ឌ្រី​ម​សេ១២៥ សេរី២០១៦ មាន​ស្លាក​លេខ ភ្នំពេញ​១FL០២៤២បានសម្រេច រួច​ព្យាយាម​ជិះ​គេចខ្លួន។មួយសន្ទុះក៏​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌព្រែកព្នៅ ស្ទាក់​ចាប់បាន​នៅ​ចំណុច ផ្សារ ព្រែក​ព្នៅ តែម្តង  ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *