ឡើងពីយប់ជិះរថយន្តទៅ​ភ្ជាប់ពាក្យ​កូន​នៅ​ភ្នំពេញ បុករថយន្តធុនធំ​ស្លាប់ម្នាក់របួស៣នាក់​

0
167

បាត់ដំបង ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់បានស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង៣នាក់បានរងរបួសធ្ងន់ ​ ខណៈដែល​ជនរងគ្រោះ ទាំងអស់​ដែលជា​សាច់​សារ​លោហិត បាននាំគ្នាជិះរថយន្ត​ធ្វើដំណើរ​ទៅ​កាន់ទីក្រុង​ភ្នំពេញ​ទាំងយប់ហើយជួបគ្រោះអកុសល​រេ​ចង្កូត​ទៅ​ឆ្វេងដៃ​បុក​នឹង​រថយន្តធុន​ធំ​ចំ​ពេញ​ពីមុខ យ៉ាងពេញទំហឹង ។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួររន្ធត់​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់ឈានចូល ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុមទី​២ ភូមិ​សាលា​ត្រាវ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង រវាង​រថយន្ត និង​រថយន្ត ។​

តាម​ការឲ្យដឹង​ពីស​ម​ត្ថ​កិច្ច​នគរបាល​ស្រុក​សង្កែ បានដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 3A-5423 ដោយមាន​ដឹក​ដែក​ប្រអប់​ពេញ​ទ្រុង បាន​បើកបរ​តាមផ្លូវចាតិលេខ៥ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង ។ លុះ​ទៅដល់​ត្រង់ចំណុច​ខាងលើ ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ឡិចច​ស៊ី​ស RX 300 ពណ៌​សមួយគ្រឿង បាន​បោះពួយ​យ៉ាង​លឿន​ក្នុងទិសដៅ​ច្រាស់​គ្នាហើយដោយសារតែ​ភូមិសាស្រ្តខាងលើ​ជា​ចំណុច​ផ្លូវ​កោង​ផង​នោះ ធ្វើឲ្យអ្នកបើកបររថយន្ត​ឡិចស៊ីស​បាត់បង់​ម្ចាស់ការ ហើយ​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃបុក ​រថយន្តធុន​ធំចំពីមុខ បណ្តាល​រួញ​ក្បាល​យ៉ាងដំណំ ។​

ប្រភពដដែលបានឲ្យដឹងទៀតថា ភ្លាមៗ​នោះដែរ ទាំង​សមត្ថកិច្ច​ក៏ដូចជា​ប្រជាពលរដ្ឋ បាននាំគ្នាទៅ​ជួយ​ទាញយក​មនុស្ស​ដែល​កំពុង​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​រថយន្ត​តូចចំនួន៤នាក់ ហើយ​បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល ស្ត្រី​ម្នាក់​ឈ្មោះ អ៊ុ ចាន់​សុន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបងបាន​ស្លាប់​បាត់ទៅ ចំណែក៣នាក់ទៀតរបួសធ្ងន់គ្រូពេទ្យកំពុងសង្រ្គោះ ។​ រីឯអកបើករថយន្តធុនធំ គេចខ្លួនបាត់ ។

ក្រោយ​ការសាកសួរ​ទើប​ដឹងថា ក្រុមគ្រួសារ​គាត់​ទាំងអស់គ្នា​គឺ​ធ្វើដំណើរ​ឡើងទៅ​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​កូន ទើបបាន​នាំគ្នា​ឡើង​ពី​យប់​ងងឹត ហើយក៏​ត្រូវ​ជួបនឹង​គ្រោះថ្នាក់​បែប។

ក្រោយមកសមត្ថកិច្ចជំនាញចុះទៅដល់ចុះវាស់វែង យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅរក្សាទុកនៅ​អធិការដ្ឋាន នគរបាល​ស្រុក​សង្កែ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នាជា​ក្រោយ ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here