កុំ​ចេះ​តែ​ហ៊ាន​!​វ៉ៃមួយដៃបាញ់មួយគ្រាប់យកម៉ូតូទៅបាត់ដោយ សុវត្ថិភាព

0
220

 

 

 

ភ្នំពេញ ៖​ បច្ចុប្បន្ន​រាជធានីភ្នំពេញ​កំពុងមានសកម្មភាពចោរកម្ម ប្លន់ លួច ឆក់ ហាក់បីដូចជាកក្រើកឡើងវិញហើយក្នុងសប្តាហ៍ដើមខែនេះមានច្រើន ករណីណាស់មិន​ថាយប់រឺថ្ងៃ គួរឲ្យព្រួយបារម្មណ៍មែនទែន
កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កើតមានករណីបាញ់ប្លន់ទាំងព្រឹកយកម៉ូតូសេ១២៥មួយគ្រឿងទៅបាត់ដោយសុវត្តិភាព ត្រង់ចំណុចផ្លូវបេតុង ខាងក្រោយហាងខារ៉ាអូខេ សែនអាល័យ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ខណៈដែលជនរងគ្រោះកំពុង អូសម៉ូតូចេញយកមកដាក់មុខផ្ទះរងចាំជូនម្តាយទៅផ្សារដើម្បីទិញឥវ៉ាន់។

ជនរងគ្រោះខាងលើមាន ឈ្មោះ រឿន ចាន់ណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្សសាលា មានទីលំនៅ កន្លែងកើតហេតុ ។

តាម​ប្រភព​ព័ត៌មានពី​ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា សកម្មភាពចោរកម្ម ប្លន់ លួច ហាក់បីដូចជាកក្រើកឡើងវិញក្នុងដើមខែនេះ ដែលជនសង្ស័យធ្វើសកម្មភាពក្នុងរាជធានីភ្នំពេញ បង្កឲ្យប្រជាពលរដ្ឋមានភាពភ័យព្រួយបារម្មណ៍ ក្នុងការធ្វើដំណើរតាមដងផ្លូវ ស្ងាត់ តូច ធំ ទាំងភ្នែកនៅកញ្ចឹងក ហើយនៅវេលាម៉ោង៧និង១០នាទីខាងលើនេះ​ គេឃើញក្មេងប្រុស​ដែលជារងគ្រោះអូសម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-3968 មកដាក់មុខផ្ទះ ស្រាប់តែជនសង្ស័យគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកដល់វាយក្មេងរងគ្រោះមួយដៃ រួចដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ជិះគេចចេញទៅបាត់ដោយសុវត្តិភាព ។

តាមប្រភព​ព័ត៌មានពី​ក្រុមគ្រួសារក្មេងរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះត្រូវបានម្តាយឲ្យអូសម៉ូតូចេញ ដាក់ក្រៅមុខផ្ទះ ក្នុងគោលបំណងរងចាំជូនម្ដាយទៅផ្សារ ស្រាប់តែ លិចមុខជនសង្ស័យគ្នា២នាក់ ជិះម៉ូតូឌុបគ្នាមកដល់ ចុះវាយ ក្មេងរងគ្រោះមួយដៃ រួចដកកាំភ្លើង បាញ់ឡើងលើគម្រាម មួយគ្រាប់ រួចជិះគេចចេញទៅបាត់ដោយស្រមោលតែម្តង ។
ក្រោយផ្ទុះអាវុធដោយសារបាញ់គម្រាមប្លន់យកម៉ូតូ រួចសមត្ថកិច្ចទាំងកម្លាំង​កង​អាវុធហត្ថទាំងកម្លាំង​នគរបាលចុះទៅ ពិនិត្យ សាកសួរដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះទៅ សាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តការស្រាវជ្រាវនិងកំណត់មុខសញ្ញាប្លន់ប្រដាប់អាវុធខាងលើយក​មកផ្តន្ទាទោសតាមច្បាប់៕ ៩៨ សែនជ័យ

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here