ដងផ្លូវសាធារណៈ​ចំណុចអតីតជញ្ជីងថ្លឹងឡានស្ទឹងមានជ័យចាស់ កំពុងក្លាយជាកន្លែងសម្រាប់រថយន្តធុនធំ ចតយ៉ាងអាណាធិបតេយ្យ

0
242

 

 

 

 

 

​ភ្នំពេញ​៖​រថយន្ត​ធន់ធំ​ប្រភេទ​កង់​តឺន័រ​ច្រើនគ្រឿង គេតែងសង្គតឃើញ រថយន្តទាំងនោះមកចតលើដងផ្លូវ សាធារណះយ៉ាងណាចាប់ពី២ ទៅ៣ជួរ យ៉ាងអាណាធិបតេយ្យបំផុត នៅចំណុចអតីតថ្លឹងឡានស្ទឹងមានជ័យចាស់ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្បែរទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ព្រុំប្រទល់សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជារៀងរាល់ថ្ងៃ គេតែងសង្គេតឃើញ រថយន្តទាំងនោះ ចតនៅចំណុចខាងលើ នៅវេលាម៉ោង៩ព្រឹក ចតចោល២ ទៅ៣ម៉ោងចាប់ពី២ជួរ ។ លុះវេលាល្ងាចឡើង គឺក្រុមរថយន្តទាំងនោះ មកឈប់ចតចាប់ពីម៉ោង៣រសៀល ដល់ក្បាលល្ងាច និងមានពេលខ្លាំងដល់ពេលយប់ទៀតផង ។

អ្នកស្រុករស់នៅតំបន់ក្បែរខាង អោយដឹងថា កន្លងមកពួកគាត់តែងនាំគ្នាសួរនាំទៅកាន់ក្រុមអ្នករថយន្តទាំងនោះថាហេតុអ្វីបានជានាំគ្នាមកចតរថយន្តយ៉ាងអាណាធិបតេយ្យបែបនេះ ប៉ុន្តែត្រូវក្រុមទាំងនោះ ឆ្លើយទាំងគំហកមកកាន់ពលរដ្ឋថា ពួកគេចង់ចតនៅទីណាក៏បានដែរជាសិទ្ធិរបស់ពួកគេ ព្រោះជារៀងរាល់ឆ្នាំពួកគេបង់ពន្ធចូលរដ្ឋអស់លុយច្រើនរយដុល្លារណាស់ ។ អ្វីជាការកត់សម្គាល់នោះ ក្រុមអ្នកបើករថយន្តអាណាធិតេយ្យទាំងនោះ បញ្ជាក់ថា តំបន់ដែលខ្លួនកំពុងចត គឺមេកើយរបស់ខ្លួនជាអ្នកអោយមកឈប់ចតជាប្រចាំ ហើយបើនណារចង់មកដេញពួកគាត់អោយឈប់ចត គឺត្រូវខលទៅនិយាយជាមួយមេពួកគេជាមុនសិន សឹមមកដេញ ។

សម្តីសំដៅ ដ៏គ្មានសីលធម៌ និងខ្វះការរយល់ដឹងពីសំណាក់ក្រុមអ្នកបើករថយន្តធុនធំទាំងនោះ មកកាន់ពលរដ្ឋ ត្រូវក្រុមពលរដ្ឋរិះគន់ថា ជាសម្តីដែលមើលងាយមកលើពួកគាត់ ពិសេសការរំលោភបំពានច្បាប់ស្តីពីការធ្វើដំណើរលើដងផ្លូវ ដែលជាទូទៅផ្លូវសាធារណះ គឺជាផ្លូវសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមក មិនមែនជាទីតាំងសម្រាប់តាំង ឬចតរថយន្តទុកចោលឡើយ ប៉ុន្តែផ្ទុយទៅវិញក្រុមរថយន្តទាំងនេះ បែរជាយកមកពពាក់ពពូនចត យ៉ាងអាណាធិបតេយ្យ បង្កជាភាពរញ៉រញ៉ៃនៅលើដងផ្លូវសាធារណះទៅវិញ ។

ជាការសំណូមពរ ក្រុមពលរដ្ឋ ក៏ដូចជាអ្នកដំណើរ ស្នើរដល់មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណះ នៃអគ្គស្នងការនគរបាលជាតិ សូមមានវិធានការអោយបានតឹងរឹងបំផុតទៅលើរាល់ការចតគ្មានសណ្តាប់ធ្នាប់របៀបរៀបរយល្អលើដងផ្លូវសាធារណះ ពិសេសការយកចំណីផ្លូវសម្រាប់ធ្វើដំណើររបស់ពលរដ្ឋ មកជាកន្លែងសម្រាប់ចតរថយន្តប្រភេទធុនធំទុកចោលយ៉ាងអាណាធិបតេយ្យបំផុត បង្កជាទិដ្ឋិភាពអាក្រក់ជះដល់សង្គមសាធារណះ ។

គួររំលឹកថា កាលពីពេលកន្លងទៅ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ធ្លាប់បានដាក់បញ្ជារដល់កម្លាំងអាជ្ញាធរ ពិសេសនគរបាលជំនាញផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ ត្រូវមានវិធានការតឹងរឹងបំផុតលើក្រុមរថយន្តទាំងឡាយណាដែលយកដងផ្លូវសាធារណះជាកន្លែងសម្រាប់ចត មិនជាប្រភេទរថយន្តធុនតូច ឬធុនធំឡើយ ។

ឧត្តមសេនីយ៍ឯក រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណះ ធ្លាប់បានមានប្រសាសន៍ កាលពីពេលថ្មីៗថា រាល់រថយន្តទាំងឡាយណា ដែលយកដងផ្លូវ ឬចំណីផ្លូវជាកន្លែងសម្រាប់ចតយ៉ាងអាណាធិបតេយ្យនោះ សមត្ថកិច្ចត្រូវឃាត់រថយន្តទាំងនោះ យកមកកាន់ស្នងការរាជធានីភ្នំពេញ ជាកំហិត រងចាំមានវិធានការតាមផ្លូវច្បាប់ជាដាច់ខាត ដើម្បីជាធរណីមាន ៕បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here