គណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀនក្រោមស្ពានស្ទឹងមានជ័យ

0
121

 

 

 
ភ្នំពេញ៖ ក្រុមប្រើប្រាស់ថ្នាំញៀនយ៉ាងអនាធិបតេយ្យនៅខាងក្រោមស្ពានអាកាស់ស្ទឹងមានជ័យត្រូវបានកម្លាំងគណះបញ្ជាការឯងភាពខណ្ឌមានជ័យធ្វើការចុះបង្ក្រាប កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់។
ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះសំណាង រតនា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរើសអេតចាយ ស្នាក់នៅក្រោមស្ពាន ទី២ឈ្មោះច័ន្ទ និមល ភេទស្រី អាយុ២១ឆ្នាំ ទី៣ឈ្មោះឡេង ច្រឹម ភេទស្រី អាយុ៣២ឆ្នាំ ទី៤ឈ្មោះមុំ ស្រីពៅ ភេទស្រីអាយុ១៩ឆ្នាំ ទី៥ឈ្មោះមុំ វិទូ ភេទប្រុសអាយុ៣៣ឆ្នាំ ទី៦ឈ្មោះច្រិត វិរះ ភេទប្រុសអាយុ២៣ឆ្នាំទី៧ឈ្មោះសុង ធំ ភេទប្រុសអាយុ២៥ឆ្នាំ។
តាមប្រភព​ព័ត៌មានពី​សមត្ថកិច្ចបានអោយដឹងថា ដោយសារតែភាពអសន្តិសុខនិងអនាធិបតេយ្យនៅទីតាំងខាងលើពោពេញដោយក្រុមប្រើប្រាស់ថ្នាំញៀនទើបកម្លាំងគណះបញ្ជាការឯកភាពដឹកនាំដោយលោក អភិបាលរងខណ្ឌសហការជាមួយកម្លាំងអាវុធហត្ថរួមទាំងកម្លាំងនគរបាលបានបើកប្រតិបត្តិការចុះបោសសំអាតដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ។
តាមប្រភព​ដដែល​បាន​បញ្ជាក់ថា ក្នុងការចុះបង្ក្រាបខាងលើនេះកម្លាំងនគរបាល​ឃាត់​ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់ដកហូតឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនរួមទាំងដាវសាំ២ដើមកាំបិត៣ដើមផងដែរ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ដើម្បីចាត់ការបន្ត៕បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here