លូកស្ទាបប្អូនស្រីម្ចាស់ហាង ត្រូវបងគេប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួន

0
133

 

 
ភ្នំពេញ៖ បុរស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនជាក់ស្តែងយកមកសាកសួរក្រោយពីផឹកស៊ីស្រវឹងបានរពិសដៃទៅចាប់បងប្អូនម្ចាស់ហាងនិងអុកឡុកក្នុងហាង។ហេតុការណ៍នេះបង្កភ្ញាក់ផ្អើកាលពីម៉ោង១៩និង៣០នាទីព្រលប់ថ្ងៃទី១១ វិច្ឆិការ ២០១៧ នៅហាងផឹកស៊ីយីហោ(ជេ សាច់អាំងនិងស៊ុប)ដែលមានទីតាំងភូមិត្រពាំងថ្លឹង១សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។
បុរសខាងលើទី១ឈ្មោះ ផែន សុខៀង អាយុ៣៦ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិទួលរការកោះសង្កាត់ព្រៃស ខណ្ឌដង្កោ​និង​ទី២ឈ្មោះ ផែន មករា អាយុ២៤ឆ្នាំមុខរបរមន្ត្រីឥទានស្នាក់នៅភូមិទួលរការកោះសង្កាត់ព្រៃស ខណ្ឌដង្កោ។​ចំណែកឯ​ម្ចាស់ហាងឈ្មោះ តាំង ឫទ្ធី ភេទប្រុសអាយុ៣១ឆ្នាំស្នាក់នៅភូមិត្រពាំងថ្លឹង១សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។
តាម​ប្រភពពីម្ចាស់ហាងខាងលើបានប្រាប់​អោយ​ដឹង​ថា​នៅ​ពេល​មុនកើតហេតុឃើញបុរសទាំង២នាក់បានចូលមកហាងគាត់ផឹកស៊ីក្រោយពីផឹកស៊ីស្រវឹងស្រាប់តែបុរសម្នាក់ក្នុងចំណោម​បក្ខពួក​២នាក់​បានយកដៃទៅចាប់ស្ត្រីម្នាក់ដែលជាបងប្អូនម្ចាស់ហាង​ហើយ​មិន​អស់​ចិត្ត​រហូត​តាមមកចាប់នៅខាងក្រៅហាងទៀតក៏ក្លាយជាទំនាស់និងអុកឡុកពេញក្នុងហាងតែម្តង។​ភ្លាមៗម្ចាស់ហាងបានប្តឹង​កម្លាំងនគរបាល​មូលដ្ឋានអោយចុះទៅជួយ​អន្តរាគមន៍​និងបាននាំខ្លួនបុរសទាំង២នាក់យកមកប៉ុស្តិ៍ដើម្បីសាកសួរ។

ក្រោយពីនាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍អស់រយៈ​ពេល០៦ម៉ោងក្រោយទើបភាគីសងខាងព្រមចរចាគ្នារបញ្ចប់រឿងដោយភាគីបង្ក២នាក់បានសងថ្លៃខូចខាតក្នុងហាងនិងជម្ងឺចិត្តទៅម្ចាស់ហាងចំនួន៣០០ដុល្លារ៍​ដើម្បី​បញ្ចប់។៩៨ សែនជ័យ

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here