សន្ដិសុខសណ្ដាប់ធ្នាប់ខណ្ឌសែនសុខ ត្រូវបានរថយន្ដក្រឡុកស៊ីម៉ងត៍កិនស្លាប់យ៉ាងអាណោចអាធម៌

0
141

 

 

 

 

 

ភ្នំពេញ ៖ រថយន្ដក្រឡុកស៊ីម៉ងត៍បុកម៉ូតូបុរសម្នាក់ជាសន្ដិសុខសណ្ដាប់ធ្នាប់ខណ្ឌសែនសុខពីក្រោយពេញមួយទំហឹង​បណ្តាល​អោយ​បែកក្បាលស្លាប់ភ្លាមៗ មួយរំពេច​យ៉ាង​អាណោចអាធម៌​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៧ នៅចំណុចមុខផ្សារជិនជូរី តាមបណ្ដោយផ្លូវ២០០៤​កែងផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ វិន វឿន អាយុ៤៥ឆ្នាំមុខរបរ សន្ដិសុខសណ្ដាប់ធ្នាប់ខណ្ឌសែនសុខ មានទីលំនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានជាសន្ដិសុខដោយជិះម៉ូតូមួយគ្រឿងម៉ាក WAVE A ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BP-3596 ធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២០១១ កែងផ្លូវសហព័ន្ធរុស្សី ស្រាប់ពេលនោះក៏មានរថយន្ដក្រឡុកស៊ីម៉ងត៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ5A-1583 ដែលធ្វើដំណើ​រ​ស្រប​ទិសគ្នា​មកដល់ចំណុចកើតហេតុរថយន្ដក្រឡុកស៊ីម៉ងត៍បានបុកម៉ូតូបុរសដែលជាសន្ដិសុខសណ្ដាប់ធ្នាប់ខណ្ឌសែនសុខពីក្រោយពេលមួយទំហឹងបណ្ដាលអោយម៉ូតូខ្ទេចទៅចញ្ចើមផ្លូវ​។ចំណែក​ឯ​បុរសរងគ្រោះត្រូវរថយន្ដក្រឡុកស៊ីម៉ងត៍កិនបែកក្បាលស្លាប់មួយរំពេចនៅកន្លែងកើតហេតុ ។
ដោយឡែករថយន្ដក្រឡុកស៊ីម៉ងត៍ដែលបង្កហេតុនោះបានបើក​រត់​គេច​ពីកន្លែងកើតហេតុប្រហែល៥០០ម៉ែត្រទើបឈប់​បើក​ទ្វារ​រថយន្ដបម្រុងរត់​គេចខ្លួនតែត្រូវប្រជាពលរដ្ឋចាប់ប្រគល់អោយ​កម្លាំងនគរបាល​ខណ្ឌពោធិ៍សែនជ័យភ្លាមៗ ។

ក្រោយពេលកើតហេតុកម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះមកដល់កន្លែងកើតហេតុដោយជួយសម្រួលចរាចរណ៍ និងទាកទងទៅ​នគរបាល​ជំនាញចុះមកធ្វើការវាស់វែង​យក​រថយន្ដនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់​នៅពេលក្រោយ។ដោយ​ឡែក​សាក​សព​ជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕​បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here