ម៉ូតូបុកម៉ូតូរងរបួសធ្ងន់ស្រាល៤នាក់ត្រូវរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ដឹកយកទព្យាបាលភ្លាមៗ

0
173

img_7430 img_7431 img_7432

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនបានបុកម៉ូតូមួយគ្រឿងទៀតបណ្តាលអោយរងរបួសធ្ងន់៣នាក់នឹងរងរបួសស្រាលម្នាក់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៦៖៤០នាទីល្ងាចថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ភូមិព្រៃព្រីងខាងត្បូង សង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FB.9397បើកបរដោយបុរសម្នាក់ ក្នុងទិដៅពីជើងទៅត្បូងអ្នកបើកបរ ឈ្មោះ អោក ត្រាក ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្រឡង់ ឃុំប្រនៀវ ស្រុកឈូក ខេត្តកំពត។ចំណែកឯជនរងគ្រោះជិះម៉ូម៉ាកវីវ៉ាពណ៌ក្រហមជិះគ្នា៣នាក់ធ្វើដំណើរក្នុងទិដៅពីស្របគ្នាអ្នកបើកបរឈ្មោះ កែវ ហេ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិសាលាគ្រួស ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នឹងអ្នករួមដំណើរឈ្មោះ ពេជ្រ សារឹម ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅភូមិគាថាវង្សក្រោម ឃុំម៉ូតូទាំង២ ស្រុកទូកមាស ខេត្តកំពត នឹងចៅប្រុម្នាក់មិនស្គាល់ឈ្មោះរងរបួសស្រាល។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថាមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក់វីវ៉ាពណ៌ក្រហមបើកបរដោយអ៊ុំ ប្រុសនឹងអ៊ុំស្រីរួមចៅប្រុសមួយបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបានបន្ថយល្បឿនបំរុងនឹងបទទៅខាងស្តាំតែមិនបានបទផងស្រាប់តែម៉ូតូឌ្រីមសងបើកដោយបុរសម្នាក់ក្នុងទិដៅស្របគ្នាបានបុកពីក្រោយពេញទំហឹងចំឈ្នាន់ខាងឆ្វេង បណ្តាលអោយឌួករងរបួសធ្ងន់៣នាក់នឹងរងរបួសស្រាលក្មេងប្រុសម្នាក់។ ក្រោយពេលកើតហេតុជនរងគ្រោះរងរបួសធ្ងន់ទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១បានដឹកជនទៅមន្ទីពេទព្រះកុសមៈហៅមន្ទីរពេទ្យលោកសង្ឃ។ ចំណែម៉ូតូទាំង២គ្រឿងត្រូវបាន មន្រីជំនាញនគបាលខណ្ឌពោធិ៍យកទៅរក្សាទុកដើម្បីរងចាំកាដោះស្រាយនូវពេលក្រោយ៕សារ៉េត

 

LEAVE A REPLY

Please enter your comment!
Please enter your name here