អគ្គីភ័យ​លេប​ត្របាក់​រោង​ចក្រ​មួយ​កន្លែង​យ៉ាង​សន្ធោ​សន្ធៅ​ទាប​ភ្លឺ​នៅ​ខណ្ឌ​ពោធិ៍​សែន​

0
265

 

 
ភ្នំពេញ​៖រោង​ចក្រ​មួយ​កន្លែងត្រូវ​អគ្គីភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោ​សន្ធៅ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង​៤៖០០នាទី​ទាប​ភ្លឺ​ថ្ងៃទី​១៤ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​១សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ៍​សែន​។រោងចក្រ​ដែល​កំពុង​ឆាប​ឆេះ​នេះ​មាន​ឈ្មោះ​ ម៉ាកាឡូត៥​ ដែលមានទំហំរោងចក្រ៥០×១០០m។
បច្ចុប្បន្ន​នេះ​កំពុង​ឆេះ​ចំនួន​២អាគារ​យ៉ាង​សន្ធោ​សន្ធៅ​ហើយ​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង​កំពុង​ដុតដៃ​ដុតជើង​ដើម្បី​បង្ក្រាប​កុំ​ឆេះ​បន្ត​ទៀត​ យ៉ាង​មុិញ​អគ្គីភ័យ​នេះ​នៅ​មិន​ទាន់​ដឹង​ថា​ឆេះ​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​នូវ​ឡើយ​ទេ​៕បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here