ផ្អើលទាំងព្រឹកព្រលឹម អគ្គីភ័យឆាបឆេះរោងចក្រកាត់ដេរ ម៉ាកាឡូត៥ ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ

0
204

 

 

 

ភ្នំពេញ៖ ផ្អើលទាំងព្រឹក រោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានឈ្មោះ ម៉ាកាឡូត៥ ដែលមានទីតាំងស្ថិតនៅក្នុងសួនវឌ្ឍនៈ តាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ត្រូវបានអគ្គីភ័យឆាបឆេះ សង្ស័យផ្តើមចេញទុស្សេចរន្តអគ្គីសនី បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង០០នាទី​ទាប​ភ្លឺ​ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ។
រោងចក្រកាត់ដេរខាងលើទំហំប្រមាណ៤០ម៉ែត្រគុណ១០០ម៉ែត្រ ចំនួន២អាគារជាប់គ្នា មានកម្មករបម្រើការងារជាង១០០០នាក់ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោងខាងលើ ស្រាប់តែឮសូរសម្លេងផ្ទុះ ហើយមានហុយផ្សែងខ្លួលខ្លាញ់ ចេញជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ផ្អើលពលរដ្ឋក្បែរខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ មានរថយន្តមកពីអង្គភាព៧១១ កងពលតូចលេខ៧០ចំនួន៦គ្រឿង រថយន្តរបស់សាលាខណ្ឌពោធិសែនជ័យចំនួន២គ្រឿង អាវុធហត្ថចំនួន២គ្រឿង រថយន្តស្រាបៀកម្ពុជា១គ្រឿង ស្នងការរាជធានីភ្នំពេញ ១២គ្រឿង សហការណ៍គ្នាបាញ់ទឹកពន្លត់ភ្លើង។
ទោះជាយ៉ាងណាក្តី ក្នុងប្រតិបត្តិការ ពន្លត់ភ្លើង អស់រយៈពេលជិត២ម៉ោងទៅហើយ នៅមិនទាន់បានសម្រេចនៅឡើយ ភ្លើងនៅតែបន្តឆេះ ក្នុងរោងចក្រដដែល ហើយចំពោះមូលហេតុដែលផ្តើមឲ្យកើតមានអគ្គីភ័យឆេះរោងចក្រខាងលើ មិនទាន់ដឹងច្បាស់នៅឡើយ គ្រាន់តែសន្និដ្ឋានជំហានដំបូងមកពីទុស្សេចរន្តអគ្គសនី ក៏ប៉ុន្តែនៅរងចាំ សមត្ថកិច្ចជំនាញ ស្រាវជ្រាវនិងពិនិត្យជាក្រោយ៕ ៩៨សែនជ័យ

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here