ផឹកសុី​ស្រវឹងអោយគេម៉ាស្សា​មិនទាន់ម៉ាស្សាផងបាត់លុយជិតមួយពាន់ដុល្លារ៍

0
200

 

 

 

ភ្នំពេញនា ៖នា​រីម៉ាស្សា២នាក់ត្រូវបានគេចោទប្រកាន់ថាយកលុយអស់ជិតមួយពាន់ដុល្លារ៍​ ខណះជនរងគ្រោះផឹកសុី​ស្រវឹងក្នុងហាងម៉ាស្សា​ រហូត​ដល់​ស្រវឹង អោយនារីហាងម៉ាស្សាខាងលើ ជួយម៉ាស្សាអោយ ពេលមិនទាន់ម៉ាស្សាផង ត្រូវជនសង្ស័យលួចយកលុយក្នុងកាបូបអស់។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧យប់
ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៧ នៅហាងម៉ាស្សា ដៃចំណាន ដែលស្ថិតនៅ តាមបណ្តោយផ្លូវវត្តអង្គមិញ ក្នុង​ភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។​

ជនរងគ្រោះឈ្មោះ​ហួត សុភ័ក្រ អាយុ៥១ឆ្នាំ មុខរបរនគបាលប្រឆាំងម៉ាស្សា ជួញដូរផ្លូវភេទ។​

ជនសង្ស័យ មាន២នាក់ទី១ឈ្មោះ​ យឿន ស្រីពៅ ភេទស្រីអាយុ២១ឆ្នាំ មុខរបរម៉ាស្សារស់នៅហាងម៉ាស្សាខាងលើ​និង​ជនសង្ស័យទី២-ឈ្មោះ ប៉ន សម្ភស្ស ភេទស្រីអាយុ២៨ឆ្នាំមុខរបរម៉ាស្សា រស់នៅហាងម៉ាស្សា ខាងលើ ។​

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុុរូបគាត់បានមក​លេងជាមួយម្ចាស់ហាងជាមិត្តភ័ក្តជាមួយគ្នា នៅក្នុងហាងម៉ាស្សាខាងលើ ហើយបានទិញ​ស្រា​បៀរ​ចំនួន១កេះ ផឹកជុំគ្នាជាមួយថៅកែនឹងនារីម៉ាស្សា។បន្ទាប់មកបានស្រវឹងស្រើងៗ ហើយអោយនារីម៉ាស្សា​ខាងលើ ម៉ាស្សា​អោយ លុះបន្ទាប់មក​ខ្លួន​បានដោះសំលៀកបំពាក់អស់ទុកនៅខាងក្រៅ នៅតែខោខ្លីដើរចូលបន្ទប់ តែមិនទាន់បានម៉ាស្សាអោយផង​ ខឹងនារីម៉ាស្សាឈ្មោះ ប៉ន សម្ភស្ស​ក៏​អត់​ម៉ាស្សាវិញទៅ។​ពេល​នោះ​បបួល​ម្ចាស់ហាងទៅចូលខារ៉ាអូខេ ដោយរូប​ខ្លួន​ចេញ​លុយនៅក្នុងកាបូប មានចំនួន៨៨៥ដុល្លារ៍​(ជាលុយគេផ្ញើរ)ហើយបានបោះកាបូបលុយអោយថៅកែម៉ាស្សា មើល(នែលុយខ្វះអី) លុះថៅកែហាងម៉ាស្សាប្រុស ខាងលើបានបើកមើលកាបូប គឺមិនមានលុយសូម្បីតែមួយរៀលហើយក៏បានភ្ញាក់ផ្អើលភ្លាមផងដែរ។​ ក្រោយ​មក​បាននាំនារីម៉ាស្សាទាំង២នាក់ខាងលើ មកសួរនាំនៅប៉ុសិ៍្ត ខណៈ​នោះ​កម្លាំង​នគរ​បាល​បានសួរនាំនរីម៉ាស្សាទាំង២នាក់ខាងលើ​បែ​ជា​ឆ្លើយដាក់ទៅវិញទៅមក​ថែម​ទាំង​បដិសេធរៀងៗខ្លួន ​ទោះជាយ៉ាងណាជននរងគ្រោះនៅតែចោទប្រកាន់ទៅជនសង្ស័យដដែរ។

ក្រោយពេលកើតហេតុនារីម៉ាស្សា ឈ្មោះយឿន ស្រីពៅ មានសំភារះគ្រឿងអលង្កាដោះអោយ​ថៅកែប្រុសជា​អ្នក​ធានា ចំណែកនារីម៉ាស្សា ម្នាក់ទៀត បានតេហៅបងប្អូន​យកលុយមកដោះស្រាយ នឹងធានាអោយត្រឡប់អោយទៅវិញរៀងៗខ្លួន៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here