ចុះបង្ក្រាបទាំងថ្ងៃ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ថ្នាំ សរុប៣១កញ្ចប់

 

 

 

ភ្នំពេញ៖ កម្លាំងនគរបាល​ឆាំងគ្រឿងញៀន សហការជាមួយ ផ្នែកអន្តរាគមន៍ និងសន្តិសុខ ក្រោយការបញ្ជា
ពីលោក យឹម សារ៉ាន់អធិការនគរបាលខណ្ឌ ធ្វើយ៉ាងណា ប្រឹងប្រែងបង្ក្រាបអោយខានតែបានរាល់បញ្ហាគ្រឿងញៀន ជាក់ស្តែងនៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១៤ វិច្ឆិកា ២០១៧ នៅចំណុចគោកបញ្ជាន់ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដែលដឹកនាំដោយលោកអធិការងទទួលផ្នែកគ្រឿងញៀន នាំកម្លាំងចុះបង្ក្រាបទីតាំងប្លុកគោកបញ្ជាន់ដែលជាតំបន់ជួញដូរគរឿងញៀន មិនខុសពីតំបន់បឹងឈូកប៉ុន្មានទេ។ដោយឃាត់បានជនសង្ស័យចំនួន២នាក់
ទី១មានឈ្មោះ ញឹម គង្គា ភេទប្រុសអាយុ២៤ឆ្នាំ
មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។​ដោយ​ដកហូតថ្នាំញៀន ១០កញ្ចប់តូច​។ទី២មានឈ្មោះ ទិត ណារិន ភេទប្រុសអាយុ១៨ឆ្នាំ
មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់
ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ដកហូតថ្នាំញៀន៣កញ្ចប់តូច​និង​ម្តម្នាក់​ទៀត​មិនស្គាល់អត្តសញ្ញាណ បានបោះថ្នាំចោលចំនួន១៨កញ្ចប់ ខណៈកម្លាំងសមត្ថកិច្ចចុះប្រត្តិបត្តិការណ៍បង្ក្រាប ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានបញ្ចូនមកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្ត តាមនិតិវិធី។៩៨សែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *