លួចបានគោពីយប់ព្រឹកឡើងដើររកអ្នកទិញស្រាប់តែជួបនិងម្ចាស់គោចាប់អោយប្រគល់អោយ​សមត្ថកិច្ច​កិច្ចល្មម

0
152

 

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បានធ្វើសកម្មភាពលួចយកសត្វគោ១ក្បាលបានសម្រេចកាលពីពេលយប់លុះព្រឹកឡើង​ជនសង្ស័យដើររ​កអ្នកទិញស្រាប់​តែហៅចំម្ចាស់គោដែលបាត់​មានអីចាប់ប្រគល់អោយ​សមត្ថកិច្ច​ល្មម។ករណីនេះបានកើតឡើងកាលពីម៉ោង៨និង១០ព្រឹក ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចក្រោយមណ្ឌសុខភាពសែនសុខ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

​តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ជនសង្ស័យមានឈ្មោះ ឈួន រ៉េត ភេទ​ ប្រុសអាយុ២៩ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតភូអូរ ឃុំបឹងឈូក ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកម្ចាស់គោមានឈ្មោះ ឈន សុខភី ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរកសិក ស្នាក់នៅផ្ទះលេខ២០៦ផ្លូវលេខ២០៤ភូមិសែនសុខ៦សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាម​ប្រភពព័ត៌មានពីម្ចាស់គោបានរៀបរាប់ប្រាប់​កម្លាំង​នគរ​បាល​ថា កាលពីយប់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៧រូបគាត់បានយកសត្វគោញុី១ក្បាលពណ៌សទៅចងនៅក្នុងក្រោលដីឡូមួយកន្លែង។​លុះនៅវេលាម៉ោង១និ៣០នាទីយប់គាត់ក៏បាត់សត្វគោ​ ហើយបាននាំគ្នាដើររកស្រាប់តែដល់វេលាម៉ោង៦ព្រឹកក៏មានមនុស្សម្នាក់មករកអ្នកទិញគោស្រាប់តែហៅប៉ះចំគាត់ដែលជាម្ចាស់គោបានបាត់ពីយប់ដែលកំពុង​ដើររក។ពេលនោះគាត់ក៏សង្ស័យបានអោយជននោះជួនទៅកន្លែងគោ​ក៏ឃើញជនសង្ស័យបានលើកសត្វគោដាក់លើរទេសហើយយកតង់មកគ្របពីលើ​ ខណៈ​នោះគាត់បើកតង់មើលទើបដឹងថាជាគោរបស់គាត់។​ ភ្លាមនោះជនសង្ស័យដែលទៅហៅគាត់ទិញសត្វគោនោះបានគេចខ្លួនបាត់នៅសល់តែបក្ខពួកម្នាក់ឈ្មោះ ឈួន រ៉េត ហើយគាត់ជា(ម្ចាស់គោ)បាននាំខ្លួនយកមកប្រគល់អោយ​កម្លាំងនគរបាល​ប៉ុស្តិ៍ឃ្មួញតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុង​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ​ចាត់ការបន្ត៕ ៩៨ សែនជ័យ

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here