ក្រពេក មិនចង់រស់ចូលដេកក្នុងមុង កេះដែកកេះដុតឆេះខ្លោចស្លាប់យ៉ាងអាណោចអាធ័ម

0
198

កណ្តាលៈ ដោយសារជីវភាពក្រលំបាក និងមានជំងឺលើសឈាមប្រចាំកាយ បុរសវ័យចំណាស់បានយកដែកកេះដាក់ជាប់ខ្លួនទៅសម្រាន្តក្នុងមុង រួចកេះដុត ដុតឲ្យឆេះមុងឆាបឆេះខ្លួនឯងពេញខ្លួនបណ្តាលឲ្យស្លាប់ភ្លាមៗ ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ចាន់ ឡូត ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរបេះផ្កាស្នោ លក់ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។

អ្នកភូមិឲ្យដឹងថា បុរសចំណាស់រូបនេះមានជំងឺលើសឈាម និងវង្វេង លុះនៅមុនពេលកើតហេតុ គាត់បានសម្រាន្តក្នុងមុង និងចេះតែយកដែកកេះ ទៅដុតនេះ ដុតនោះ បណ្តាលឲ្យឆេះមុងដែលគាត់កំពុងសម្រាន្តនិងឆេះរោលដៃជើងខ្លួនប្រាណរបស់គាត់ ។ពេលនោះទំរាំកូនៗបានឃើញស្ទុះមកពន្លត់ភ្លើង ពេលនោះគាត់និយាយមិនកើតទេ ដោយសារឈាមឡើងខ្លាំងដាច់សរសៃរឈាម ស្លាប់ នៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃដដែលតែម្តងទៅ ៕ សារ៉េត

%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%96%e1%9f%81%e1%9e%80%e1%9f%a1%e1%9f%a1

 

LEAVE A REPLY

Please enter your comment!
Please enter your name here