ទិញថ្នាំញៀនជក់ជាមួយមិត្តភក្តិបាន២-៣ដង​ ពេលមកទិញខ្លួនឯងក៏ត្រូវចោរស្ទាក់វាយប្លន់យកម៉ូតូបាត់

0
174

img_7594img_7595img_7593

ភ្នំពេញ៖យុវជនម្នាក់ត្រូវបានជនសង្ស័យពីរនាក់យកដំបងវាយបណ្ដាលឲ្យបែកក្បាល រងរបួសស្រាល ហើយជនសង្ស័យលើកម៉ូតូប្លន់ជិះទៅបាត់ ខណះយុវជនរងគ្រោះរូបនោះជិះម៉ូតូម្នាក់ឯងបំណងទៅទិញថ្នាំញៀនសំរាប់ជក់ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៩ ខែវិឆ្ឆិការ ឆ្នាំ២០១៦ នៅចំណុចក្បែររោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពពត៌មានពីយុវជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា រូបគាត់បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1BU.4496 តែម្នាក់ឯង ដោយមកពីផ្ទះនៅម្ដុំពោធិ៍ជិនតុង ហើយបំណងមកទិញថ្នាំញៀននៅក្បែរកន្លែងកើតហេតុ ខណះជិះជិតដល់កន្លែងទិញ ក៏ស្រាប់តែលេចមុខជនសង្ស័យពីរនាក់បានដើរកាក់ពីមុខ ហើយយកដំបងមកវាយលើរូបគាត់បណ្ដាលឲ្យបែកក្បាល តែសំណាងល្អមិនរងរបួសធ្ងន់ ។បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពវាយជនរងគ្រោះរួចហើយ ពួកគេក៏បានលើកយកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពីកើតហេតុជនរងគ្រោះបានជិះម៉ូតូឌុបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីកំណត់មុខសញ្ញា ៕សិរសា

 

LEAVE A REPLY

Please enter your comment!
Please enter your name here