នារីមានសតិមិនប្រក្រតីបានឈ្លោះជាមួយគ្រួសាត្រូវប្អូនវាយរត់មកប្តឹងសមត្ថកិច្ចអោយជួយ

0
182

img_7644img_7645img_7646

ភ្នំពេញ៖នារីម្នាក់បន្ទាប់ពីប្តីមានស្រីថ្មីធ្វើអោយខូចចិត្តនឹងមានសតិមិនប្រក្រតីបានឈ្លួសជាមួយគ្រួសារហើយត្រូវប្អូនប្រុសបង្កើតវាយហើយខឹងចិត្តរត់មកប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៨៖០០នាទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅភូមិជំម្ពូវន្តសង្កាត់ចោមចៅពោធិ៍សែនជ័យ។
នារីមានសតិមិនប្រក្រតីដោយមិនបានស្គាល់អត្តសញ្ញាណដែលរសនៅភូមិកើតហេតុខាងលើ។
តាមសំដីនារីខាងលើបាននិយាយរាបរាប់ទាំងទឹកភ្នែក ប្រាប់ថារូបនាងទើបមកពីបាត់ដំបងដែលជាស្រុកប្តីរបស់នាងថែមទាំងទើបនឹងលែងប្តីនាងផងដែរ ។ហើយបានត្រឡប់មកផ្ទះវិញក៏មានជំលោះជាមួយគ្រួសារហើយត្រូវប្អូនរបស់នាងវាយហើយប្រើពាក់ អា អញដាច់សាច់ដោយតូចចិត្តខ្លាំងពេកបានយំមកប្តឹងសមត្ថកិច្ចជួយកាត់ឈ្មោះចេញពីគ្រួសាររបស់នាងផង។បន្ទាប់មកក្រុមគ្រួសារនារីខាងលើមកប្ដឹងនគរបាលរដ្ឋបាលចោមចៅដោយរាបរាប់ប្រាប់ថារូបនាងមានសតិមិនប្រក្រតីហើយនៅមុនពេលកើតហេតុបានឈ្លោះជាមួយគ្រួសារ ហើយបានវាយរបស់របរនៅក្នុងផ្ទះមានទូរតុនឹងសំភារះជាច្រើនដោយប្អូនខឹងខ្លាំងពេកទើបទ្រាំមិនបានក៏វាយពីរបីដៃ។
ក្រោយពេលកើតហេតុនាងបានត្រឡប់ទៅផ្ទះវិញដោយបំរុងចងសំលាប់ខ្លួនរួចដើរកាត់ថ្នល់ទៅវិញទៅមកដោយមិនខ្លាចរថយន្តបន្តិចឡើយសន្លប់ដេកនឹងដីស្តូកស្តឹងបងប្អូននឹងក្រុមគ្រួសារនាងបាននាំរូបនាងត្រឡប់ទៅផ្ទះវិញបាតទៅ៕សារ៉េត

 

LEAVE A REPLY

Please enter your comment!
Please enter your name here