សមត្ថកិច្ចកំពុងតាមប្រមាញ់ជនដៃដល់បាញ់នៅមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ជាកូនរដ្ឋលេខាធិការ ម្នាក់ នៅក្រសួងទំនាក់ទំនងរដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ច

ភ្នំពេញៈបន្ទាប់ពីមានការបាញ់ប្រហារគ្នានៅមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ កាលពីព្រឹកថ្ងៃទី២៩ ខែ វិច្ឆិកា បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់រួចមក ជនដៃដល់ត្រូវបានស្គាល់អត្តសញ្ញាណ ហើយ ហើយមកដល់ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់រូបនោះ។

ប្រភពពីសមត្ថកិច្ចលួចបង្ហើបឲ្យដឹងថា ជនដៃដល់ ឈ្មោះ ឌុច សុវណ្ណារ៉េត​ (ហៅ រិទ្ធញាញ់) ជាកូនប្រុសកូនប្រុស លោករដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងរដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ច ។ ជននេះកំពុងស្ថិតក្នុងការតាមចាប់ខ្លួនដោយកម្លាំងនគរបាលក្រសួងមហាផ្ទៃ ។នេះបើតាមការបញ្ជាក់ពីប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ។

បើតាមសេចក្ដីរាយការណ៍ បានបញ្ជាក់ឲ្យដឹងថា ករណីផ្ទុះអាវុធនេះ កើតឡើងដោយសារជម្លោះនៅក្នុងបន្ទប់លេខ២០២ និង២០៣ នៃមណ្ឌលកម្សាន្ត រ៉ុក ហើយជនដៃដល់ក៏ឈានដល់ការបាញ់ប្រហារលើជនរងគ្រោះចំនួន៤គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ត្រង់ជើង និងដៃ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ជនដៃដល់គេចខ្លួនបាត់ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *