បុរស​ស្ត្រី​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បុក​សត្វ​ឆ្កែ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​

0
173

img_7716img_7715
ស្ទឹងត្រែង៖ជិះម៉ូតូមួយគ្រឿង២នាក់ចេញពីផ្ទះធ្វើដំណើរតាមផ្លូវមិនបានប៉ុន្មានផងបុកសត្វឆ្កែ បណ្តាលឲ្យរងរបួសស្រាលម្នាក់និងម្នាក់ទៀតស្លាប់ពេលដឹកដល់មន្ទីរពេទ្យ ខណៈដែលសត្វឆ្កែរត់ឆ្លងផ្លូវ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅភូមិអន្លុងក្រមួន ឃុំស្រែឬស្សីស្រុកថាឡាខេត្តស្ទឹងត្រែង។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ម៉ម ចាន់រឿងអាយុ៤៦ឆ្នាំមុខរបរអ្នកយកព៍ត៌មានប្រចាំខេត្ត រស់នៅភូមិអន្លុងក្រមួនឃុំស្រែឬស្សីស្រុកថាឡាដោយជិះម៉ូតូម៉ាកវេវពណ៌ក្រហមអត់អាវគ្មានស្លាកលេខ។ ចំណែកឯអ្នករួមដំណើរម្នាក់ទៀតមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។
តាមប្រភពពត៌មានពីលោកឌិន មណ្ឌល មេប៉ុស្តិ៍ឃុំស្រែឬស្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះនិងស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើដំណើរចេញពីផ្ទះតាមបណ្ដោយផ្លូវក្នុងភូមិកើតហេតុខាងលើក្នុងទិសដៅពីលិចទៅកើតស្រាប់តែមានសត្វឆ្កែមួយក្បាលរត់កាត់ផ្លូវធ្វើឲ្យជនរងគ្រោះគេចមិនទាន់ជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យដួលបោកផ្លោកនោមនឹងកញ្ចក់ម៉ូតូរងរបួសធ្ងន់ព្រមទាំងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។បន្ទាប់មកកម្លាំងនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលដឹកដល់មន្ទីរពេទ្យ។
តាមប្រភពព័ត៌មានពីស្ត្រីរួមដំណើម្នាក់បាននិយាយថាជនរងគ្រោះមុនពេលស្លាប់បានបើកបរក្នុងល្បឿនធម្មតាទេតែឆ្គែពណ៌សរកន្ទុយសំពោងបានរត់កាត់ផ្លូវធ្វើអោយវាក់អើក៏បុកតែម្តង។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឃុំស្រែឬស្សីប្រគល់ទៅគ្រួសារយកមកធ្វើបុណ្យទៅតាមប្រពៃណី ៕សារ៉េត

 

LEAVE A REPLY

Please enter your comment!
Please enter your name here