បើករថយន្តទៅមើលករណីឆក់ខ្សែភ្លើង ត្រូវគេវាយយកខ្សែកបានដោយ​សុវត្ថិភាព​

0
171

img_7744img_7745

ភ្នំពេញ៖ បុគ្គលិកមន្ទីរពេទ្យឯកជនមួយរូប  ខណៈបើករថយន្តទៅមើលករណីឆក់ខ្សែភ្លើងត្រូវជនមិនស្គាល់មុខវាយយកខ្សែកបានសំរេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦៖៤០នាទីព្រលប់ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោសែនជ័យ។
ជនរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេដោយដឹងថា ជាអ្នកគ្រប់គ្រងរថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យឯកជនដែលមានទីតាំងនៅភូមិក្បាលដំរី សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់គាត់ថាមានករណី ឆក់ខ្សែភ្លើងភូមិកើតហេតុខាងលើ ពេលនោះរូបគាត់បានបញ្ជារថយន្តសគ្រោះបន្ទាន់របស់គាត់ដើម្បីទៅយកអ្នករបួសខាងលើ ពេលគាត់អោយរថយន្តសង្គ្រោះរបស់គាត់ទៅបាត់ ហើយគាត់បានបើករថយន្តមួយគ្រឿងទៀតម៉ាក ស្តាររិចពណ៌សរ អត់ស្លាកលេខបើកមកដល់ជិតកន្លែងកើតហេតុ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូធំមួយគ្រឿងបើកមកឆ្វែលរថយន្តរបស់គាត់២ទៅ៣ដងហើយគាត់បានវ៉ាផុតបាត់ទៅ ។លុះមកដល់ចំណុចកើតហេតុចំនឹងផ្សារព្រៃទាដោយផ្លូវចង្អៀតបើកតិចៗគាត់បើកកញ្ចក់រកអ្នករបួស ឆក់ខ្សែភ្លើងខាងលើ ស្រាប់តែមានបុរសម្នាក់ដែលជាជនសង្ស័យខាងលើបានវាយគាត់នៅក្នុុងរថយន្ត២ទៅ៣ដៃ ហើយគាត់បានចុះពីរថយន្តត្រូវជនខាងលើចាប់ក្របួចក អាវហើយនិយាយថាលោកឯងបើកឡានលឿនម្លេះមិនមើលគេសោះហើយផ្តាច់ខ្សែកមាសរបស់គាត់មានទំងន់១ដំឡឹងរួចគេចខ្លួនបាត់។ ភ្លាមៗនោះកំលាំងនគរបាលប៉ុសិ៍ចោមចៅបានមកអន្តរាគមន៍ភ្លាមៗផងដែរ ប៉ុន្ដែជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក់បណ្តឹនៅប៉ុស្តិ៍នគបាលរដ្ឋបាលចោមចៅដើម្បី ប្រាប់មុខសញ្ញាខាងលើដល់សមត្ថកិច្ចដើម្បីឃាត់ជនសង្ស័យខាងលើយកមកផ្ដន្ទាទោសដាក់ពន្ធនាគារទៅតាមច្បាប់៕សារ៉េត

 

LEAVE A REPLY

Please enter your comment!
Please enter your name here