អាជីវករលក់បន្លែសាច់នៅក្នុងផ្សារឈូកមាសផ្ទុះការតវ៉ានិងថៅកែផ្សារបញ្ឈប់កុងត្រាជួលតូបដោយគ្មានមូលហេតុ

0
102

 

 

 

ភ្នំពេញ៖ ក្រុមអាជីវករដែលលក់បន្លែសាច់ប្រមាណ១៤៧នាក់ដែលជួលតូបលក់ដូរក្នុងផ្សារឈូកមាសបានផ្ទុះការតវ៉ានិងម្ចាស់ផ្សារដែលបញ្ឈប់កុងត្រាជួលតូបដោយគ្មានមូលហេតុ។
ការផ្ទុះការតវ៉ារបស់អាជីវករនេះកាលពីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ទីតាំងក្នុងផ្សារឈូកមាស ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការតវ៉ារបស់ក្រុមអាជីវករនៅពេលនេះក្រោយពីម្ចាស់ផ្សារបានជួនដំណឹងដោយផ្ទាល់មាត់ជួនអាជីវកររយះពេលមួយខែកន្លងមកនោះ។
លោក ហោ សុខាន់ តំណាងអាជីវករលក់បន្លែសាច់ក្នុងផ្សារឈូកមាសបានបញ្ជាក់ថា​ ការដែលពួកគាត់ធ្វើការតវ៉ានៅពេលនេះគីឺដោយសារតែខាងម្ចាស់ផ្សារបានបញ្ឈប់កុងត្រាការជួលតូបឈប់ឲ្យពួកគាត់លក់ដូរតទៅទៀតដោយគ្មានមូលហេតុ។ ដូចច្នេះហើយធ្វើឲ្យពួកគាត់ជួបនៅការលំបាកដោយគ្មានកន្លែងដូរនិងបាត់ចំណូលចិញ្ចឹមគ្រួសារមិនតែប៉ុណ្នោះអ្នកខ្លះបានខាតបង់ថ្លៃទិញតូបតៗគ្នាក្នុងតម្លៃថ្លៃឥឡូវស្រាប់តែម្ចាស់ផ្សារបែជាបញ្ឈប់ការជួលឲ្យពួកគាត់មិនបន្តកុងត្រាបែបនេះតើឲ្យពួកគាត់ទៅលក់នៅឯណា?ដូចច្នេះហើយសូមខាងក្រុមហ៊ុនផ្សារមេត្តាជួយបន្តកុងត្រាឲ្យពួកគាត់បានលក់បន្តទៀតផង។
លោក ហោ សុខាន់ តំណាងអាជីករបានបន្តទៀតថា៖ ពួកគាត់បានដាក់លិខិតមួយច្បាប់ជួនទៅរដ្ឋបាលខណ្ឌសែនសុខកាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០១៧នេះរួចហើយដែលសុំឲ្យលោក ម៉ូវ ម៉ានិត ដែលជាខណៈអភិបាលខណ្ឌជួយអន្តរាគមន៍និងជួយដោះស្រាយនៅបញ្ហានេះជួនពួកគាត់ផងប៉ុន្តែខាងរដ្ឋបាលខណ្ឌពុំទាន់មានការឆ្លើយតបទេ។​ចំណែកបុគ្គលិកក្រុមហ៊ុនដែលប្រចាំការក្នុងការិយាល័យផ្សារឈូកមាសវិញបានឲ្យដឹងថា ចំពោះបញ្ហាការបញ្ឈប់កុងត្រាជួលតូបលក់បន្លែ ត្រី​ សាច់ ខាងលើនេះគឺពួកគាត់ពុំបានដឹងពីមូលហេតុច្បាស់លាស់ណាមួយពីថៅកែនោះទេគឺគ្រាន់តែដឹងថាខាងថៅកែរបស់ខ្លួនបានជួនដំណឹងដោយផ្ទាល់មាត់ទៅក្រុមអាជីវកររួចអស់ហើយកាលពីមួយខែមុនប៉ុន្តែបងប្អូនដែលជាអាជីវករមិនសុខចិត្តបាននាំគ្នាសុំជួបខាងដំណាងក្រុមហ៊ុនចំនួនបីលើកដែតែដំណោះស្រាយនោះនៅតែដដែលដោយខាងក្រុមហ៊ុននៅតែមិនបន្តកុងត្រាជួលតូបលក់នោះតទៅទៀត។

ជាចុងក្រោយបងប្អូនអាជីវករក៍បានសំណូមពរទៅក្រុមហ៊ុនជាម្ចាស់ផ្សារសុំឲ្យបន្តការជួលតូបឲ្យពួកគាត់បានលក់ដូរជាធម្មតាវិញផងហើយជាពិសេសលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខតែម្តងមេត្តាជួយរកដំណោះស្រាយជួនពួកគាត់ផង។
ពាក់ព័ន្ធបញ្ហាខាងលើនេះលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា លោកទទួលបានលិខិតស្នើរសុំនិងជួយដោះស្រាយនេះហើយកាលពីថ្ងៃសុក្រកន្លងទៅនេះហើយលោកបានចាត់ឲ្យអភិបាលរងម្នាក់ដែលទទួលជំុនាញឲ្យហៅភាគីទាំងពីមកសម្របសម្រួលនិងដោះស្រាយ៕ ៩៨

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here