នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឆ្មក់បង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនមនុស្ស២នាក់ប្តីប្រពន្ធនិងថ្នាំ១កញ្ចប់តូច

0
72

 

 

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធត្រូវបានកម្លាំងនគបាលព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌសែនសុខធ្វើការបង្ក្រាបនិងឃាត់ខ្លួនបន្ទាប់ពីធ្វើការស្រាវជ្រាវ។ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពីថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០១៧ម៉ោង១១និង០០នាទី​ថ្ងៃ​ត្រង់​ ស្ថិតនៅខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ផ្លូវសហព័ន្ធរុស្សីភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងប្រត្តិបត្តការនេះដឹកនាំបញ្ជារផ្ទាល់ដោយលោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខដែលទើបតែមកកាន់តំណែងថ្មីនិងអធិការរងទទួលផែនព្រហ្មទណ្ឌរួមនិងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀតបានចុះស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសករណីគ្រឿងញៀន។

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ជនសង្ស័យទាំង២នាក់នោះមាន​ឈ្មោះ ទួន ចាន់តូ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរប៉ះកង់ម៉ូតូនិងប្រពន្ធឈ្មោះ ជា ចាន់ឌី អាយុ ២៣ឆ្នាំមុខរបរមិនពិតប្រាកដទាំង២នាក់ស្នាក់នៅខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ផ្លូវសហព័ន្ធរុស្សីភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

​តាមប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ មុនឈានទៅឃាត់ខ្លួនប្តីប្រពន្ធខាងលើ​នេះ​មានប្រជាពលរដ្ឋរាយការណ៍មកប្រាប់ថាប្តីប្រពន្ធខាងលើសង្ស័យប្រព្រឹតនូវអំពើជួញដូរគ្រឿងញៀនឲ្រទៅអ្នកផ្សេងប្រើប្រាស់ទើបលោកអធិការនគរបាលខណ្ឌបញ្ជាឲ្រកម្លាំងជំនាញចុះទៅបង្ក្រាប​ថែម​ទាំង​ដកបានថ្នាំ​ញៀនមួយកូនកញ្ចប់ថង់តូចនិងថង់វេចខ្ចប់ឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួនផង។

នៅចំពោះមុខ​កម្លាំង​នគរ​បាល​ជនសង្ស័យខាងលើបានប្រាប់ថាថ្នាំញៀនខ្លួនបានលក់បន្តទៅឲ្យម៉ូយខេត្តអស់ហើយនិងបានអោយគេទៅយកបន្ថែមតែម៉ូយមិនទាន់យកមកប្រគល់អោយ​ ខណៈ​ដែល​កម្លាំង​នគរ​បាល​ចុះបង្ក្រាបមុន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការនៅពេលក្រោ៕ ៩៨

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here