ទុកម៉ូតូនៅមុខបន្ទប់ចូលបន្ទប់ទឹកមួយភ្លែត ចេញមកវិញចោរកាច់ក ម៉ូតូយកទៅបាត់

0
174

ភ្នំពេញៈ និស្សិតម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឲ្យជួយស្រាវជ្រាវចាប់មុខសញ្ញាចោរកាច់ ក ម៉ូតូ ក្រោយពីម៉ូតូរបស់១គ្រឿង ត្រូវចោរលួចយកទៅបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួល ភូមិអ័រគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ជួង ថារ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជានិសិត្សឆ្នាំទី១ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ និងមានស្រុកកំណើត ភូមិ-ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
តាមការរៀបរាប់របស់និស្សិតជាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគេបានទុកម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិចពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1FJ-3327 នៅមុខបន្ទប់ជួលខាងលើហើយក៍ដើរចូលទៅបន្ទប់ទឹកមួយភ្លែត។ ក្រោយមកស្រាប់តែមិត្តភក្តិដែលស្នាក់នៅបន្ទប់ជាប់គ្នាសួរថាឯងឲ្យម៉ូតូគេខ្ចីមែន?  គ្រាន់តែឮសំណួរនេះភ្លាមគាត់បានស្ទុះចេញមកមើលក៏ឃើញក្រុមជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូរបស់ខ្លួនចេញទៅឆ្ងាយបាត់ទៅហើយ រួចក៏នាំគ្នាដេញស្រែកថាចោរៗដែរតែដេញមិនទាន់។
ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ជនសង្ស័យ ប៉ុន្តែហាក់បីដូចជាគ្មានសង្ឃឹមថាចាប់បានទេព្រោះកន្លងមកករណីចោរលួច ឆក់ កាច់ក យកម៉ូតូទៅបាត់មិនដែលចាប់បានឡើយ ៕ អូន ធួក

%e1%9e%94%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%98%e1%9f%89%e1%9e%bc%e1%9e%8f%e1%9e%bc%e1%9f%a1%e1%9f%a1

LEAVE A REPLY

Please enter your comment!
Please enter your name here