រថយន្តលុចសុិសមួយគ្រឿងបើកបុកម៉ូតូធ្លាក់ប្រឡាយរងរបួសធ្ងន់២នាក់

0
165

img_8075 img_8076 img_8077
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងបានរ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿងបណ្តាលអោយបុកអូសចូលប្រឡាយទឹក រងរបួសធ្ងន់២នាក់។ហេតុការណ៍នេះបានកើតឡើងកាលវេលា៨៖០០នាទីយប់ថ្ងៃទី២ខែធ្នូឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៤ភូមិត្រពាំងទួល សង្កាត់ កំបូលខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាក លុចស៊ីសពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ I 0531 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះដោយស្ថាភាព ស្រវឹង ក្នុងទិសដៅពីលិចទៅកើត។ចំណែកឯម៉ូតូរងគ្រោះម៉ាកឌ្រីមសងពណ៌ខ្មៅសេរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1FA 0137ជិះគ្នា២នាក់ក្នុងទិសដៅពីកើតទៅលិច ។
តាមប្រភពពត៌មានពី កន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក់លុចសុីសមួយគ្រឿងពណ៌ស្ករបើកក្នុងទិសដៅពីលិចទៅ កើត ដោយស្ថានភាពស្រវឹង។ចំណែកម៉ូតូមួយគ្រឿងទៀតបើកបរដោយ បុរស២នាក់បើកក្នុទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្កខាងលបើករ៉េចង្កូតទៅផ្នែកខាងឆ្វេងហើយបានបុកម៉ូតូរងគ្រោះពេញទំហឹងហើយបានអូសពីខាងស្តាំមកខាងឆ្វេងធ្លាក់ប្រឡាយទាំងម៉ូតូនឹងរថយន្តហើយកិនម៉ូតូក្នុងទឹកលិចបាត់សល់តែរថយន្តមួយកំណាត់ក្រោយ។
តាមប្រភពដដែលបាបបន្តទៀតថាខណះដែលបុកម៉ូតូអូសជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនបែកចានដឹកជនរងគ្រោះម្នាក់នឹងម្នាក់ទៀតត្រូវរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនផ្សេងទៀតដឹកយកទៅសង្គ្រោះភ្លាមៗតែដោយជនរងគ្រោះទាំង២នាក់រងរបួសធ្ងន់ពេករថយន្តសង្គ្រោះទាំង២ដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ ព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីព្យាបាលបន្ត។ ចំណែកប្រជាពលរដ្ឋពេលភ្លាមៗនោះប្រជាពលរដ្ឋបាន ឃាត់តៃកុងរថយន្តខាងលើបានភ្លាមៗហើយមន្រ្តីនគបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យឃាត់ជនបង្កយកទៅទុកប៉ុស្តិ៍តែប្រជាពលរដ្ឋហាក់បីដូចមិនទុកចិត្តនោះឡើយព្រោះខ្លាចជាបក្សពួកជនបង្ក។ដោយឡែកប្រជាពលរដ្ឋមួយចំនួនឃើញរថយន្តកិនម៉ូតូលិចក្នុងទឹក ហើយឃើញមួកសុវត្ថភាព មានបីដោយមានអូសស្នាមយ៉ាងខ្លាំងនោះ បាននាំគ្នាចុះមុចរកក្រែងមានមនុស្សស្លាប់ក្នុងទឹក តែមិនឃើញមានមនុស្សទៀតឡើយ។
ក្រោយពេលកើតហេតុ ចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានប្រគល់អោយនគរបាលជំនាញ ចរាចរណ៍រាជធានីភ្នំពេញធ្វើការវាស់យកម៉ូតូនឹងរថយន្តព្រមទាំងនាក់បើករថយន្តនាំទៅរក្សាទុករងចាំកាដោះស្រាយនូវពេលក្រោយ៕សារ៉េត

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here