លួចទូរស័ព្ទដៃក្នុងកាបូបពីនារីម្នាក់បានហើយតែស៊យរត់មិនរួចមានអីខ្នោះ

 

 

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃពីនារីម្នាក់ពីក្នុងកាបូបស្ពាយបានសម្រេចនៅពេលដែលនាងកំពង់ជិះម៉ូតូហើយឈប់ចាំភ្លើងស្តប់។ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃ​អង្គារ៍​១រោច​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៨ នៅវេលាម៉ោង ១៨ និង២៥នាទីល្ងាច តាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៨២ (ភ្លើងស្តុប) ភូមិបូរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ពៅ ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។ចំណែក​ឯ​នារី​ជនរងគ្រោះមាន ឈ្មោះ លី ស៊ីវម៉ី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនិស្សិត ស្លាក់នៅផ្ទះលេខ៣៧ ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ នៅមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកស្គូបពីពណ៌ក្រហមសេរីឆ្នាំ២០១៥ពាក់ស្លាកលេខកំពង់ឆ្នាំង1F. 6506ឌុបប្អូនប្រុសចេញពីសាលារៀនក្នុងទិសដៅពីត្បូងទៅជើង​។លុះមកដល់ចំណុចកើតហេតុខាងលើនាងបានឈប់រងចាំភ្លើងស្តុប ស្រាប់តែមានជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GL-2761មកឈប់ក្បែហើយបានរូតកាបូបស្ពាយរបស់នាង រួចលួចយកទូរសព្ទ័ដៃពីក្នុងកាបូបបានសម្រេច ក៏ជិះម៉ូតូបំរ៉ុងគេចខ្លួន តែត្រូវជនរងគ្រោះឃើញស្រែកថាចោរៗ ស្របពេលនោះកម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលទឹកថ្លា ឃើញបានធ្វើការដេញតាមរួចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លាតែម្តង។

ក្រោយកើតហេតុ​កម្លាំងនគរបាល​បានប្រគល់ទូរស័ព្ទដៃម៉ាកសាំសុងដែលជនសង្ស័យលួចបាននោះឲ្យទៅជនរងគ្រោះវិញ។ដោយឡែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *