នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ជនសង្ស័យ៦ក្នុងករណីកាប់សម្លាប់យុវជនម្នាក់នៅភូមិទួលពង្រព្រោះ​រឿងលួចមាន់ទា

 

 

ភ្នំពេញ កម្លាំង​នគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក​វរសេនីយ៍​ឯក​ យឹមសារ៉ាន់ អធិការ​ខណ្ឌ​បានធ្វើ​ការឃាត់ខ្លួនជនសង្ស័យ ចំនួន ៦ នាក់ ក្នុងនោះមានបក្ខពួកភាគីរងគ្រោះចំនួន ៥ នាក់យកមកសាកសួរ ទើប ដឹងរឿង ករណីកាប់សម្លាប់ បុរសម្នាក់រឿង​ចោរលួចមាន់ និង លួចទា ទើប​បន្ត​ឃាត់​ករបានភ្លាមៗក្នុងរយះពេល១២ម៉ោង។ហេតុ​ការណ៍​នេះ​បាន​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៦នឹង៣០នាទីល្ងាច​ ថ្ងៃ​ច័ន្ទ​ ៧កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី៨ខែមករាឆ្នាំ២០១៨ នៅភូមិទួលពង្រសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។

ឃាតករ​ដែល​សម្លាប់​មាន​ឈ្មោះ​ ភាព វិសាល អាយុ២៣ឆ្នាំមុខរបរចិញ្ចឹមទារស់នៅភូមិ ទួលពង្រេសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យជាបក្ខពួក​ជនរងគ្រោះមាន​គ្នា​៥នាក់ទី១,ឈ្មោះរម្យ ខនភេទប្រុសអាយុ ១៩ឆ្នាំ ឈ្មោះលាភ ផល្លា ភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រលាន ឃុំរំលេចស្រុកសីធរកណ្តាល ព្រៃវែង។៣,ឈ្មោះផែនចន្នី ភេទស្រី អាយុ១៨ឆ្នាំត្រូវជាប្រពន្ធមុខរបរនៅផ្ទះ មានស្រុកកំណើតនៅសង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ។៤ឈ្មោះ លៅ ឆាយ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរជួយមើលទាឲ្យជនដៃដល់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ទី៥,ឈ្មោះ ង៉ាន់ ឈុន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមើលទាឲ្យជនដៃដល់ហើយទាំងឃាតករនិងក្រុមជនរងគ្រោះ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យជាមួយគ្នា។ចំណែកជនរងគ្រោះដល់ស្លាប់នោះឈ្មោះប៉ុនធឿនធារ៉ា ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

លោកវីរៈ​សេនីយ៍​ឯក​ យឹម សារ៉ាន់​ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​មាន​ប្រសាសន៍​ថា​ ការ​បង្ក្រាប​នេះ​បញ្ជាផ្ទាល់ពី​នាយ​ឧត្តម​សេនីយ៍​ ឧត្តម​សេនីយ៍​ឯក​ ជួន​ សុវណ្ណ​ ជា​អគ្គរងនគរបាលជាតិហើយ​ជា​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជារ​អោយ​លោក​ចុះផ្ទាល់​នឹង​សហការ​ជាមួយ​កម្លាំង​នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញបានចុះទៅពិនិត្យជាក់ស្តែង​ ខណៈ​នោះ​មិនបានដឹងថាឃាតករជានរណា ហើយដែលចាក់សម្លាប់នេះផ្ដើមចេញពីរឿងអ្វីឡើយ។ ប៉ុន្តែឆ្លងកាត់ការស្រាវជ្រាវរយៈពេលជាច្រើនម៉ោងរួចមក​កម្លាំងនគរបាល​បានឈានដល់ការចាប់ខ្លួនមនុស្ស៤នាក់កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃដដែលនោះ​ មិនតែប៉ុណ្ណោះទើបដឹងថាមូលហេតុដែលឈានដល់ការកាប់សម្លាប់គ្នានេះផ្ដើមចេញពីយុវជនរងគ្រោះនិងមិត្តភក្ដិ៤ទៅ៥នាក់ទៀតទៅលួចទានឹងមាន់របស់ជនដៃដល់ទើបត្រូវជននោះដេញកាប់សម្លាប់។​រហូត​បន្ត​ទៅ​​ដល់​ការ​ឃាត់​ឃាតករបាននៅវេលាម៉ោង៨នឹង៣០នាទី​យប់​នៅផ្ទះ​របស់​ជន​សង្ស័យ​។បន្ទាប់​ពី​ឃាត់ជនសង្ស័យ ជាឃាតករ ខាងលើ បានសារភាពថា ខ្លួនប្រាកដជា អ្នកសម្លាប់ ទៅលើជនរងគ្រោះមែន ដោយយកពូថៅ កាប់​ទៅលើជនរងគ្រោះ បណ្ដាលឱ្យដួល ហើយរត់គេច ខ្លួនបាត់មិនដឹងថាសម្លាប់ទៅលើជនរងគ្រោះឡើយ។

ជនសង្ស័យម្នាក់​ជាបក្ខ​ពួក​ជនរងគ្រោះខាងលើបាននិយាយប្រាប់​កម្លាំង​នគរ​បាល​ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បាន ចូលទៅលួចមាន់ ជនឃាតករខាងលើ ប្រាកដមែន ដោយឲ្យ ជនសង្ស័យម្នាក់ យកមាន់ចេញ ហើយជនរងគ្រោះ និងខ្លួន 2 នាក់ ចេញមកតាមក្រោយ។បន្ទាប់មកត្រូវឃាតករ ឈរចាំនៅមាត់ផ្លូវ ដោយពាក់មួកសុវត្ថិភាព ហើយដេញគាត់តែម្ដង។ពេល​នោះ​ជនរងគ្រោះត្រូវជនជាឃាតករ ដេញកាប់ ដោយមិនដឹងមិត្តភ័ក្កខ្លួនត្រូវជនជាឃាតករ សម្លាប់ នោះឡើយ​ ព្រោះ​ខ្លួនរត់គេច​បាត់​ដែរ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ខាងលើក្នុងនោះ មានជនជាឃាតករម្នាក់ ខាងលើ ត្រូវបាន កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ យកទៅសាកសួរបន្ថែមនៅ​អធិការ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕៨៩

 

 

Leave a Reply

Your email address will not be published. Required fields are marked *