ចោរវៀតណាមគាស់បន្ទប់ ម្ចាស់ទាន់ចាប់វាយទ្រមខ្លួន

0
196

ភ្នំពេញ:បុរសម្នាក់បានដើរចូលទៅគាស់បន្ទប់គេត្រូវបានប្រជាពលរដ្ឋឃើញទាន់នាំគ្នាដេញចាប់បានព្រួតវាយបែកមុខមាត់ទើបយកទៅប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៦ស្ថិតនៅផ្ទះជួលលេខ១០១ភូមិដំណាក់៣សង្កាត់ស្ទឹងមានជ័យខណ្ខមានជ័យ។

តាមប្រភពពីម្ចាស់ផ្ទះមានឈ្មោះ ហឹម យូរ ភេទប្រុសអាយុ២២ឆ្នាំមុខរបរអ្នកលក់ដូរស្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុដោយមានការសង្ស័យឃើញមនុស្សម្នាក់ដើរចូលទៅចំណុចខាងលើគាត់បានដើរទៅមើលតាមបន្ទប់ស្រាប់តែឃើញជនសង្ស័យកំពុងតែរើរបស់របរនៅក្នុងបន្ទប់ហើយនិងបានបោកកូនជ្រូកយកលុយអស់។

ដោយឃើញបែបនេះគាត់បានស្រែកឆោឡោឡើងហើយជនសង្ស័យនោះបានរត់ចេញមកក្រៅតែត្រូវអ្នកកជិតខាងបានជួយដេញចាប់បានវាយមួយដៃមួយជើងបែកមុខទើបយកទៅ ប្រគល់ឲ្យសមត្ថកិច្ចយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។
នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថាជនសង្ស័យដែលបានចូលគាស់បន្ទប់មានឈ្មោះ ឡេ ពូកឆាង ភេទប្រុសអាយុ៣៩ឆ្នាំជាជនជាតិវៀតណាមមុខរបរកម្មករសំណង់ស្នាក់នៅមិនពិតប្រាកដ ៕  អូន ធួក

%e1%9e%85%e1%9f%84%e1%9e%9a%e1%9e%82%e1%9e%b6%e1%9e%9f%e1%9f%8b%e1%9e%95%e1%9f%92%e1%9e%91%e1%9f%87%e1%9f%a1%e1%9f%a1

LEAVE A REPLY

Please enter your comment!
Please enter your name here