ចាប់បានឃាតក សម្លាប់ស្ត្រីចំណាស់ពេលទៅផ្លាស់គោបានហើយ

0
86

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​នគរបាល​ស្រុក​ខ្សាច់កណ្តាល និង​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់ ក្រោម​ការដឹកនាំ​បញ្ជារ​ដ៏​ម៉ឺងម៉ាត់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អា៑វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល លោកស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ លោក​ប្រធាន​កា​រិ​យា​ល​យ័​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់  និង​លោក​វរសេនីយ៍ មាន សំណាង អធិការ​ស្រុក​អង្គស្នួល បាន​បំបែកសំណុំរឿង និង​វែកមុខ​ឃាតករ​យក​ក្រ​ម៉ា​សម្លាប់​នារី​ចំណាស់​ម្នាក់​នៅក្នុង​ព្រៃ​យ៉ាង​សាហាវ ឃោរឃៅ កាលពីរសៀលថ្ងៃ ទី១៣ ខែ មករា ឆ្នាំ២០១៧​។

សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើស​មានឈ្មោះ មុត ម៉ុ​ន ភេទ​ប្រុស​អាយុ៣៣ឆ្នាំ (អ​តី​ត​អ្នក​ប្រដាល់​ឈ្មោះ​ផល ភាព)ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​អង្គ​តា​សិត​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល​ខេត្តកណ្តាល។ ចំណែកឯ​ជន​រង​គ្រ‌ោ ឈ្មោះ ឃួន ឃឿន ភេទ​ស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​គោល ឃំ​ុ​ទួល​ព្រេជ​ស្រុក​អង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ផ្លាស់​គោ​នៅ​វាលស្រែ​ខាងជើង​ភូមិ​ហើយ​បានឃើញ​ជនល្មើស​និងក្មេងៗអាយុ១៤ទៅ១៥ឆ្នាំ​កំពុង​ប្រើប្រាស់​ថ្នាំញៀន​នៅក្នុង​គុម្ពោត​ព្រៃ។ ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក​ឡូឡា​ថា​ឲ្យ ចំណែក​ក្មេង​បាន​រត់​គេចចេញ​ទៅមុន​អស់ ទើប​ជនល្មើស​ខឹង​បាន​ឈានដល់​វាយតប់ និង​យក​ក្រ​ម៉ា​រឹត​ក​សម្លាប់​ជនរងគ្រោះ ហើយ​អូស​យកទៅ​លាក់​ក្នុង​គុម្ពោត​ព្រៃ ដែលមាន​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល៤៥ ម៉ែត្រ ក្រោយមក​ក៏​គេចខ្លួនបាត់។លុះដល់​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨វេលា​ម៉ោង៣និង០៧នាទីរសៀល តាមរយៈព័​ត៌​ជំនាញ​និង​ស្រុក តាម​ការស៊ើបអង្កេត​មាន​តម្រុយ​ថា​មុខសញ្ញា​បានគេច​ខ្លួន​មក​នៅផ្ទះ​ប្អូន​នៅ​ឃុំ​ស្វាយជ្រំ។បន្ទាប់មក​កម្លាំង​ជំនាញ​ខេត្ត​និង​បាន​តាម​ស្វែងរក​ជនល្មើស​បានដឹង​ខ្លួន​រត់គេច​ចំណុច​ក្នុង​គុម្ពោត​ព្រៃ​ស្ថិតនៅ​ភូមិ​ស្វាយជ្រំ​ឃំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំង​សម្ថ​កិច្ច​នគរបាល​ស្រុក​អង្គស្នួល​និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តកណ្តាល
សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ខ្សាច់កណ្តាល បានធ្វើការ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​និង​បាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​បន្ត​នីតិ​វិ។នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរ​បាលជ​ន​ល្មើស​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​វាយ​សម្លាប់​ជនរងគ្រោះ​តែម្នាក់ឯង។ដោយ​កន្លងមក​ខ្លួន ខឹង​ជនរងគ្រោះ ដើរ​និយាយ​ពេញ​ភូមិ​រឿង​ខ្លួន​ជិះ​ម៉ូតូ​បុក​គេ​ស្លាប់​មិន​ព្រម​សង។

ជនល្មើស​ស្អប់​ជនរងគ្រោះ ចេះ​គ្រូ ចេះ​ធ្មប់។រីឯ​មូលហេតុ​ឆ្លើយ​ភូតភ​កុហក់​សមត្ថ​កិ​ច្ច ថា​ឈ្មោះ​ហេង ម៉ានិត​ហៅ​មុំ​ថា​បាន​ផ្ដើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​នេះ ដោយសារ​ខ្លួន​ស្អប់​ឈ្មោះ​ហេង ម៉ានិត​ហៅ​មុំ ជា​មេ​ជួញដូរ​គ្រឿងញៀន​និង​ចង់​សម្រាលទោស​ខ្លួនឯងផងទេ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here