ជិះ​កង់​តាម​ផ្លូវ​ត្រូវ​គេ​លួច​វាយ​បណ្ដាល​អោយ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​

 

 

ភ្នំពេញ​៖សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​តាម​បណ្ដោយ​ផ្លូវ​ សង្ស័យ​ជា​ករណី​ឃាតកម្ម​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៦៖៣០នាទី​ព្រឹក​ថ្ងៃ​ទី​២០ខែ​មករា​ឆ្នាំ​២០១៨​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លំ​ ក្នុង​ភូមិ​ជើង​ឯក​សង្កាត់​ជើង​ឯក​ ខណ្ឌ​ដង្កោ​។

សាកសព​ជន​រង​គ្រោះ​ឈ្មោះ​ ម៉ៅ​ រតនា​ អាយុ​២១ឆ្នាំ​មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។
បច្ចុប្បន្ននេះ​កម្លាំងនគរបាល​ឃាត់ខ្លួនបុរស​ម្នាក់​យក​មក​សាក​សួរ​នៅ​អធិការ​ខណ្ឌ​ដង្កោ​។

ព័ត៌មាន​លំ​អិត​សូម​រង​ចាំ​តាម​ដាន​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕បញ្ញា​

 

Leave a Reply

Your email address will not be published. Required fields are marked *