ទើប​តែ​អាយុ​១៦​ឆ្នាំ​សោះ​ក្លាយ​ជា​ចោរ​ឆក់​ទូរស័ព្ទ​ដៃ ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច

 

 

 

ភ្នំពេញ៖ នគរបាល​ប៉ុសិ៍្ដចតុ​មុខ​ឃាត់​ខ្លួន យុវ​ជន​ជា​សិស្ស​សាលា​ឬស្សី​កែវ​២​នាក់ បន្ទាប់ ពី​ធ្វើ​​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ជន​ជាតិ​ចិន​ខណៈ​កំពុង​ជិះ​ម៉ូតូ​កង់​បី បាន​សម្រេច​ហើយ​ព្យាយា​ម​ជិះម៉ូតូ​រត់​​តែ​​រត់​មិន​រួច​​ត្រូវ​ជាប់​ខ្នោះ​សមត្ថ​កិច្ច ។ ករណី​ខាង​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ​២០​១៨ នៅចំណុចផ្លូវ​លេខ២៤០ មុខក្រសួង​ធម្មកា សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា នៅ​វេលា​កើត​ហេតុ​គេ​ឃើញ​ជន​បរទេស​២​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូកង់​បី​ដោយ​កាន់​ទូរស័ព្ទ​ដៃ​ម៉ាកi phone x លើកនិយាយ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​​ស្រាប់​តែ​ក្រុម​ជន​សង្ស័យ​ជា​សិស្សសាលប្រហែល​ជា៥ទៅ​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ជន​បរទេសប្រុស​បណ្តាល​ឲ្យ​ធ្លាក់​ពី​លើ​ម៉ូតូ​កង់បីត្រូវរង​របួសរលាត់​ដៃ​ជើង​ផង​ដែរ ។

ប្រភព​ដដែល​​បាន​បន្ត​ថា ខណៈ​ដែល​ក្រុម​សង្ស័យ​ទាំង​នោះ​ឆក់​បាន​សម្រេច​ហើយ​ក៏​បើក​ម៉ូតូ​គេចខ្លួន​ភ្លាត់​ស្នៀត​ដួល​ប្រកាច់​ត្រូវ​ចាប់​បាន​២​នាក់ ភ្លាម​ៗ​ដក​ហូត​បាន​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​មួយ​គ្រឿង​ម៉ាក ឡែត ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DE -9595 ។​ចំណែក​ទូរ​ស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ម៉ាក I Phone x ត្រូវបានបាត់បង់​ប្រហែល​ជា​ពួក​គេ​បណ្តោះ​​ឲ្យ​បក្ខ​ពួក​គេ​ដែល​គេច​ខ្លួន​បាត់​អស់​។

យោងតាមរបាយ​ការណ៍​របស់​សមត្ថកិច្ចបាន​ប្រាប់​អោយដឹងថា ជ​ន​សង្ស័យ​ទី១​ឈ្មោះចាន់ ថារិន្ទ ភេទប្រុស អាយុ​១៦ឆ្នាំ មុខរបរ សិស្ស​សាលា​វិទ្យាល័យ​ឬស្សីកែវ ស្នាក់​នៅ​ឬស្សីកែវ និង​ទី​២​​ឈ្មោះ សួង ការ៉ាសិក ភេទប្រុស អាយុ១៦ឆ្នាំ មុខ​របរ​សិស្ស​សាលា​វិទ្យាល័យ​​ឬស្សីកែវ ស្នាក់​នៅ​ឬស្សី​កែវ ។ ចំណែក​ជន​រងគ្រោះ​ជាតិ​ចិន​មាន​ឈ្មោះ​Kevin ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខ​របរ ក្រុម​ហ៊ុន​ អចលទ្រព្យ ។

បច្ចុប្បន្ន​ជន​សង្ស័យ​កំពុងឃាត់​ខ្លួន​នៅ​អអិការ​នគរបា​ល​ខណ្ឌ​ដូន​ពេញ ដើម្បី​ស្រាវ​ជ្រាវ​រក​បក្ខ​ពួក​បន្ថែ​ម​ទៀត​និង​កសាង​នីតិវិធីច្បាប់ ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *