ម៉ូតូ២គ្រឿងបុកគ្នាខ្ទាតចូលក្រោមកង់រថយន្តដឹកគ្រឿងចក្រកិនខ្ទេចធ្លាយខួរស្លាប់យ៉ាងរន្ធត់

0
66

 

 

ភ្នំពេញ៖ បុរស៣នាក់ជាបងប្អូនបង្កើតនិងជីដូន
មួយនឹងគ្នា ជិះម៉ូតូ២គ្រឿងឈប់រងចាំរថយន្តបើកកាត់ ស្រាប់តែម៉ូតូម៉ាក ឌូកបុកពីក្រោយហើយខ្ទាតបុរសម្នាក់ដែលជាអ្នកបើកម៉ូតូឌូកទៅលើផ្លូវបេតុង ស្របគ្នា​ ខណៈ​នោះ​ក៏មានរថយន្តដឹកគ្រឿងចក្រ បើកមកដល់កិនចំក្បាលខ្ទេចក្បាលធ្លាយខួរស្លាប់តែម្តង រីឯអ្នកជិះពីក្រោយរងរបួសស្រាល ចំណែកបុរសជិះម៉ូតូសង់សេ១២៥រងរបួសធ្ងន់ ត្រូវរថយន្តសាម៊ុយដឹកទៅ សង្គ្រោះបន្ទាន់។ហេតុការណ៍នេះបង្ក​អោយ​មានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥និង០០​នាទី​ល្ងាច ថ្ងៃទី ២៤ ខែ​ មករា​ឆ្នាំ​២០១៨ ស្ថិត​នៅលើកំណាត់ផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកំបូល​ក្នុងភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ មន្នី សិលា អាយុ
៣០ឆ្នាំ មុខរបរបកប្រែភាសាចិន ស្នាក់​នៅក្នុងរោងចក្រ ចំណែកអ្នកជិះពីក្រោយត្រូវជាប្អូនបង្កើតនៃសព មានឈ្មោះ គង់ ច័ន្ទរស្មី អាយុ២៤ឆ្នាំ របួសស្រាល​នឹង​ជនរងគ្រោះមានឈ្មោះ សៀន គីមសាន អាយុជាង២០ឆ្នាំ របួសធ្ងន់ ទាំង៣នាក់ ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅ ឃុំកោះខែល ស្រុក ស្អាង ខេត្តកណ្តាលទាំងអស់គ្នា។

ក្រោយកើតហេតុ ជនរងគ្រោះដែលជិះម៉ូតូសង់
របួសធ្ងន់ ត្រូវរថយន្តសាម៊ុយដឹកទៅព្យាបាល
បន្ទាន់នៅឯមន្ទីរពេទ្យ ចំណែកអ្នកជិះពីក្រោយជនរងគ្រោះនៃសព ត្រូវជាប្អូនបង្កើត អង្គុយយំអោបសពបងប្រុស រួមជាមួយសាច់ញាតិ រងចាំសមត្ថកិច្ចមកវាស់វែងរៀបចំឯកសារប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្តបង្កនិងម៉ូតូទាំង២គ្រឿងត្រូវបាន​កម្លាំង​នគរ​បាល​ចរាចរណ៍ក្រុង វាស់វែងនាំយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយជូនជនរងគ្រោះ ៕​៩៨

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here