គ្រូ​ហោរា​អគ្គី​នេត្រ​កាប់​មិន​មុត ដុត​មិន​ឆេះ ត្រូវ​សមត្ថកិច្ចចុះទៅត្រួតពិនិត្យដល់ផ្ទះ

0
174

ភ្នំពេញៈ នៅវេលាម៉ោង១២ និង ៣០នាទី រសៀលថ្ងៃទី ៨ ខែធ្នូឆ្នាំ២០១៦នេះ កម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាង ខណ្ឌទួលគោក បានចុះទៅដល់ផ្ទះគ្រូ​ហោរា​អគ្គី​នេត្រ​កាប់​មិន​មុត ដុត​មិន​ឆេះ ដើម្បីត្រួតពិនិត្យមើលសកម្មភាពការរស់នៅ និងការធ្វើអាជីវកម្ម មានច្បាប់ទម្លាប់ត្រឹមត្រូវឬទេ បន្ទាប់​ពី​មាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ថា សកម្មភាពគ្រូទាយម្នាក់នេះអាចជាករណីឆបោកអតិថិជន ។

ប៉ូលិសបានពិនិត្យលើឯកសារមួយចំនួនពាក់ព័ន្ធជួលផ្ទះ ការធ្វើអាជីវកម្ម មានលិខិតស្នាមត្រឹមត្រូវ និងកំពុងពិចារណាគួរបិទទ្វារផ្ទះឬយ៉ាងណា ខណៈសកម្មភាពទស្សន៍ទាយ ធ្វើយ័ន្តគាថាផ្សេងបែបអរូបបិយមិនគួរឲ្យ​ជឿរួចបង្ហោះតាមហ្វេសប៊ុក ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here