ឃ្លាំងផលិតក្រដាសនៅខណ្ឌពោធិ៍សែនជ័យត្រូវ​អគ្គិភ័យឆាប់ឆេះបង្កការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់

 

 

ភ្នំពេញៈ​ ឃ្លាំងផលិតនឹងស្តុបក្រដាសដ៏ធំមួយកន្លែងស្ថិតនៅ​ផ្លូវលំភូមិព្រៃល្ង​ សង្កាត់ចោមចៅ២ ខណ្ឌពោធ៍សែនជយ័​ រាជធានីភ្នំពេញ​ ត្រូវបានអគ្គិភ័យឆាប់ឆេះ​ បង្កការភ្ញាក់ផ្អើល​ឡើងនាវេលាម៉ោង​ ១១នឹង​ ២០នាទី​ ថ្ងៃចន្ទ័ ទី១៣ខែកុម្ភៈ​ ឆ្នាំ​២០១៨​។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​មូលដ្ឋានបានអោយដឹងថា​ ម្ចាស់ទីតាំងឃ្លាំងដែលទទួលរងនៅការឆាប់ឆេះនេះមានឈ្មោះ លី សុ វណ្ណារិទ្ធ ភេទ ប្រុស អាយុ៣៥ឆ្នាំ​ ។

ការឆាប់ឆេះខាង​លើនេះបណ្តាលអោយខូចខាតកម្ទេចក្រដាសនឹងសម្ភារមួយចំនួនទៀត​ ប៉ុន្តែមិនបានបណ្តាលអោយមនុស្សណាម្នាក់រងគ្រោះ​ចំពោះ​ករណីអគ្គិភ័យនេះឡើយ។ជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានការករណីនេះកើតឡើងដោយសារទុស្សេខ្សែភ្លើង កើតចេញជាអណ្តាតភ្លើងឆាប់ឆេះតែម្តងទៅ​ ។
ប្រភព​ដដែល​បានបន្តថា​ ក្រោយទទួលបានសេចក្តីរាយការពីប្រជាពលរដ្ឋភ្លាមៗ​ សមត្ថកិច្ចមូលដ្ឋា​ននឹងកម្លាំងប្រជាការពារខណ្ឌ,សង្កាត់​ បានសហការជាមួយកងកម្លាំងបង្កានឹងពន្លត់អគ្គិភ័យ​ បានចុះអន្តរាគមន៍ដល់ចំណុចកើតហេតុ​ ដោយបានបញ្ជារថយន្តពន្លត់អគ្គិភ័យចំនួន១១.គ្រឿង​ មកដល់ចំណុចកើតហេតុ​ ប៉ុន្តែប្រើប្រាស់អស់ទឹកតែ៧​រថយន្ត​ប៉ុណ្ណោះ​ ក៏អាចគ្រប់គ្រងលើអណ្តាតភ្លើងដែលកំពុងឆាបឆេះក្នុងឃ្លាំងស្តុបក្រដាសអោយរលត់សូន្យសុងទៅវិញ​ ដោយមិនមានរាលដាលធំដុំនោះទេ៕​សិរសា​

 

Leave a Reply

Your email address will not be published. Required fields are marked *