ចៅក្រម​សម្រេច​ឃុំ​ខ្លួន​នារី​អ្នក​បម្រើ​ម្នាក់ ដែល​ក្តិច​ប្រដាប់​ភេទ​កូន​ប្រុស​ឧកញ៉ា ឌួង ឆាយ

ភ្នំពេញ ៖ ទីបំផុត​នារីអ្នក​បម្រើ​ម្នាក់​ដែល​ក្តិច​ប្រដាប់​ភេទ​កូន​ប្រុស​ឧកញ៉ាឌួង ឆាយ ដែល​ល្បី​ថា ជា​ឧកញ៉ា​ចិត្ត​ធម៌​ម្នាក់​នោះ​បាន​ត្រូវ​លោក​ ជួន សុរាសី ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូងរាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃ​ទី​២០​ខែ កុម្ភៈ ឆ្នាំ២០១៨។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់​ថា នារី​រូប​នេះ​ឈ្មោះ អ៊ុំ សុផាន់ណា អាយុ​២៣​ឆ្នាំ ជាកូនអ្នកក្រីក្រ មក​ពី​ស្រែ​ចំការ​មក​ធ្វើ​ជាអ្នកបម្រើ​ផ្ទះ​ឲ្យ​លោក​ឧក​ញ៉ា​ ឌួង ឆាយ បានត្រូវ​តំណាង​អយ្យការ​អម​សាលា​ដំបូងរាជធានីភ្នំពេញ ចោទប្រ​កាន់​ពី​បទ ហិង្សា​ដោយ​ចេតនា​តាម​មាត្រា​២១៧​នៃ​ក្រមព្រហ្មទណ្ឌ​កាល​ពីរសៀល​ថ្ងៃទី១៨ ខែកុម្ភៈ ដោយ​យោង​តាមពាក្យ​បណ្តឹង​របស់​លោក​ឧកញ៉ា ឌួង ឆាយ ។

គួររំលឹកថា នាង អ៊ុំ សុផាន់ណា ត្រូវបាន​លោក​ឧកញ៉ា ឌួង ឆាយ ឃាត់​ខ្លួន​នៅ​ពេ​ល​ថ្ងៃ​ចូល​ឆ្នាំ​ចិន ប្រគល់​ឲ្យ​សមត្ថកិច្ច​ន​គរ​បាល​ខណ្ឌ​សែន​សុខ ចាត់ការតាម​ផ្លូវ​ច្បា​ប់ ពាក់​ព័ន្ធ ករណីប្រើ​អំពើហិង្សា​វាយ​​ដំទៅ​លើកូនប្រុសតូចៗរបស់លោក២នាក់ជាច្រើន​លើក​ច្រើ​នសារ និង​ចុង​ក្រោយ​នេះ នាង​អ្នក​បម្រើ​បាន​ធ្វើ​ទារុណកម្មវ៉ៃ និង​ក្តិច​ប្រដាប់​ភេទ​(ពងស្វាស) លើកូនប្រុស​លោ​ក​បណ្តាល​ឲ្យ​ហើម​ខុស​ប្រក្រតី ។ ​នៅក្នុង​ដំណាក់​កាលសមត្ថកិច្ចកំពុង​ចាត់ការ​លើ​សំណុំ​រឿង​នេះ លោកឧកញ៉ា ឌួង ឆាយ ក៏​បាន​បង្ហោះ​គ្លីប​វីដេអូ មួយតាម​អាខោន​ហ្វេ​ស​ប៊ុកឈ្មោះ Duong Chay ឌួង ឆា​យ រៀប​​រាប់​សាច់រឿងនេះ​យ៉ាង​លំអិត​ជាច្រើន​នាទី​ផង​ដែរ ដែល​មានខ្លឹមសារ​ខឹង​ស្រ្តី​ឈ្មោះ អ៊ុំ សុផាន់ណា ជាអ្នក​បម្រើ​យ៉ាង​ខ្លាំ​ង ។ ប៉ុន្តែ​ជាមួយ​នឹង​ការ​ខឹង​នាង​អ្នក​ប​ម្រើ លោកឧកញ៉ា ឌួង ឆាយ ក៏មាន​ភាព​អាណិត​អាសូរ​ដល់​ឪពុក​ម្តាយ និងបងប្អូ​ន​រ​បស់​នាង អ៊ុំ សុផាន់ណា ដែលបាន​ទៅ​សំពះ​អង្វរ​ដល់​ផ្ទះ សុំការ​សណ្តោស​ប្រណី​ទោស​ឲ្យ​នាង ។ តែលោក​នៅ​មាន​ការ​ឈឺ​ចាប់​នៅ​ពេលឃើញ​កូនប្រុសលោក​ជា​ក្មេ​ង​មិន​ទាន់​ដឹង​អី​សោះ និង​ជា​ក្មេង​ពិការ​សុ​ខ​ភាព​ទៀត ហើយ​គេ​ទាំង​ពីរនាក់បាន​យំ​ស្រែក​នៅ​ចំពោះមុខឪពុក​ម្តាយ​យ៉ាង​ដូ​ច្នេះ សួរ​ថា ឪពុកម្តាយ​មាន​ការ​ឈឺ​ចាប់​ប៉ុណ្ណា ។ ប៉ុន្តែពេល​នេះ​លោកទុក​ឲ្យ​ច្បាប់​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ ។ នៅ​មាន​ពាក្យ​ពេចន៍​ជា​ច្រើន​ទៀត​ដែល​លោកឧកញ៉ា ឌួង ឆាយ បានរៀប​រាប់នៅក្នុងហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ហើយ​ថែម​ទាំងបាន​បង្ហាញ​រូប​កូន​ប្រុស​ម្នាក់ ដែល​អះ​អាង​ថា នាង អ៊ុំ សុផាណា វ៉ៃធ្វើបាប​នោះ​មាន​បន្លឺ​សម្លេង​ដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *