មកសុំវត្តស្នាក់អាស្រ័យមួយយប់ មិនដឹងមានរឿងអីចងកស្លាប់មិនដឹងមូលហេតុ

ខេត្តប៉ៃលិនៈ បុរស​វ័យ​ប្រហែល៣០ឆ្នាំម្នាក់ដែលគេ មិន​ស្គាល់​អត្តសញ្ញាណ​ បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​គ្មាន​អ្នកណាម្នាក់​ដឹង​ពី​មូលហេតុ​ពិត​ប្រា​ដ​ឡើយ ជាហេតុធ្វើឲ្យ​ភ្ញាក់ផ្អើល​ ​កាលពី​ម៉ោង៦ព្រឹក ថ្ងៃ ពុធ ១៤  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ចំណុច​ក្នុង​ព្រះវិហារ​វត្ត​ប៉ា​ហ៊ី ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចមូលដ្ឋានបានចុះសាកសួរ​ពី​លោក​អាចារ្យ និង​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​នេះ បាន​ឲ្យ​ដឹងថា ពួកគាត់​ពុំបាន​ស្គាល់​អត្តសញ្ញាណ​អំពី​ជនរងគ្រោះ​នោះទេ។មុនពេលកើតហេតុ​ជនរងគ្រោះ​បាន​ចូល​មកសុំ​ពួកគាត់​ស្នាក់អាស្រ័យនៅ១យប់គឺនៅ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ បន្ទាប់មក​ពួកគាត់ ក៏បាន​យក​ប៉ាវ​អ៊ី និង​ភួយឲ្យបុរសនេះ​ដណ្តប់១ឈុត ដើម្បីសម្រាកយកកម្លាំង។ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​ប្រមាណ ៦ព្រឹក​ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ពួកគាត់​ក៏បាន​ប្រទះឃើញ​ជនរងគ្រោះ បានធ្វើ​អត្តឃាត​ខ្លួនឯង ស្លាប់​បាត់ទៅហើយ ដោយ​ពុំ​បានដឹង​អំពី​មូលហេតុ​អ្វី​នោះឡើយ។ ជន​រង គ្រោះ​បានធ្វើ​អត្តឃាត​យកខ្សែចងកនឹងដែករន្ទាកំពុងជួសជុលកុដិលោក កម្ពស់ពីដីជិត១ម៉ែត្រ ហើយរបូតចង្កេះខោខូវប៊យដល់កជើង ស្លាប់យ៉ាងអាណោចអាធ័ម ។

បច្ចុប្បន្ន​សាកសព​ជនរងគ្រោះត្រូវបាន សមត្ថកិច្ច​បានប្រគល់​ឱ្យ​លោក​អាចារ្យ និង​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​កើតហេតុ​ខាងលើនេះ ធ្វើបុណ្យ​តាម​ប្រពៃណី៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *