ទារក​កើតមកក្បាល១ ខ្លួនមួយ ជើង​៤​ដៃ​៤​ នោពោធិ៍សាត់

0
263

ពោធិ៍សាត់៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីគេបានឃើញទារកចម្លែកមួយកើតមកមានជើង៤ ដៃ៤ ក្បាល១ ខ្លួន១ ទម្ងន់៣,៤គីឡូក្រាមត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យបង្អែកភ្នំក្រវាញបានស្លាប់តាំងពីនៅក្នុងពោះម្តាយ។

លោកវេជ្ជបណ្ឌិត ម៉ី ទីណូ ប្រធានមន្ទីរពេទ្យបង្អែកភ្នំក្រវាញ បានថ្លែងប្រាប់ឲ្យដឹងថាអ្វីដែលចម្លែកនោះគឺ ទារកអភ័ព្វ នេះមានលក្ខណៈចម្លែកជាងទារកដ៏ទៃទៀតមានជើង៤ដៃ៤ក្បាល១ខ្លួន១ជាមួយនឹងទម្ងន់៣,៤គីឡូក្រាមហើយត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់លោកជួយសង្គ្រោះដែរតែទារកនោះបានស្លាប់ក្នុងពោះរបស់ម្តាយបាត់ទៅហើយ។

ម្តាយឈ្មោះឈានម៉ៅអាយុ២១ឆ្នាំនិងឪពុកដែលសុំមិនបញ្ចេញឈ្មោះ បច្ចុប្បន្នរស់នៅភូមិមល់ឃុំរការស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ហើយនេះជាកូនដំបូង ៕  សម្បត្តិ

 

%e1%9e%91%e1%9e%b6%e1%9e%9a%e1%9e%80

LEAVE A REPLY

Please enter your comment!
Please enter your name here