រកស៊ីដឹកឈើតាមម៉ូតូឲ្យឈ្មួញ ដួលឈើសង្កត់លើ ស្លាប់យ៉ាងអាណោចអាធ័ម

0
178

ខេត្តក្រចេះ ៖ គួរឲ្យអាណោចអាធ័មណាស់ដែលបុរស​ម្នាក់ឈ្មោះ ជូ​ច ក្រ​ត អាយុ​២៤​ឆ្នាំ រស់នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​​ខណៈ​ដឹកឈើ​តាម​ម៉ូតូ​ទៅ​លក់​តាម​ព្រំដែន ស្រាប់តែ​ដួល​ម៉ូតូ​ត្រូវ​ឈើ​ប្រណីត​ជា​ច្រើន​កំណាត់​សង្កត់​បែកក្បាល​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ។

សាក្សីបានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ បុ​ររ​សរង​គ្រោះ​បាន​ដឹកឈើ​ធ្នង់​ជា​ច្រើន​កំណាត់​យក​ទៅ​លក់​នៅ​តាម​ព្រំដែន ខណៈ​ជិះ​ម៉ូតូ​យឺត​ជិត​ដល់​ព្រំដែន ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ម៉ូតូ​ដែល​ជិះ​ដឹកឈើ​នោះ​ក៏​បាន​ដួល​បះជើង​ឡើង​លើ ហើយ​ស្រាប់តែ​ឈើ​ប្រណីត​សង្កត់​លើ​ជន​រង​គ្រោះ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​របស់​ក្រុម​អ្នក​រកស៊ី​ដឹកឈើ​តាម​ម៉ូតូត្រូវបានគេកត់សម្គាល់ថា ​បាន​កើត​មាន​ជា​ញឹកញាប់ និង​តែងតែ​បង្ក​ឲ្យ​អ្នកបើកបរ​របួស និង​ស្លាប់ ខណៈ​ដែល​ម៉ូតូ​ដឹកឈើ​ច្រើន​កំណាត់​មាន​សភាព​ធ្ងន់ និង​បាន​ដួល​សង្កត់​មនុស្ស ។ ការ​រកស៊ី​ដឹកឈើ​តាម​ម៉ូតូ​របស់​ពលរដ្ឋ​ទាំងនេះ គឺ​ភាគច្រើន​គាត់​ស៊ីឈ្នួល​ដឹក​ឲ្យ​គេ​ក្នុង​កម្រៃ​១​ជើង​៥​ម៉ឺន​រៀល ដោយ​មធ្យោបាយ​ម៉ូតូកញ្ចាស់ផ្ទុកលើសទម្ងន់៕សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here