ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​៥នាក់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​២

0
182

 
ខេត្តកណ្តាល​៖​មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​រង​របួស​ធ្ងន់​៥នាក់​ ខណៈ​ដែល​ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​។
ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​​ទី១៣ខែធ្នូឆ្នាំ២០១៦​វេលាម៉ោង០០និង៣០នាទីយប់​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ ទល់​មុខសាលាប៊ែលធីអន្តរជាតិ​ក្នុង​ភូមិព្រែកឬស្សីសង្កាត់​ព្រែកឬស្សី ក្រុងតាខ្មៅ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានអោយដឹងថាមុនកើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ ឆឹង សុខុម​ ភេទប្រុសអាយុ​៤៣ឆ្នាំ​ស្នាក់នៅ​ភូមិព្រែកសំរោង១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក CITY100 កូរ៉េ​ ពណ៌​ប្រផេះពាក់ផ្លាកលេខ កណ្តាល1H.6760និងអ្នករួមដំណើរជាមួយ២នាក់ទៀត​៖ទី១.ឈ្មោះ ហូ សារ៉េត ភេទស្រី អាយុ៣៤ឆ្នាំភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង​នឹង​ទី២.ឈ្មោះ​ សុខ​ គីម​ហៀង​ ភេទស្រីអាយុ​៣៦ឆ្នាំនៅភូមិថ្មី សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ក្នុង​ទិសដៅ​ពីត្បូង​មកជើងក៏​ជ្រុល​ទៅ​បុកជាមួយម៉ូតូមួយគ្រឿងម៉ាក​HONDA DREAM 125 ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល1O.2388​ធ្វើ​ដំណើរ​ក្នុង​ទិសដៅពីជើងទៅត្បូង(បញ្ច្រាស​ទិស​គ្នា​)​អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញណ
ភេទប្រុសនិងមានអ្នករួមដំណើរ​ជាមួយ​ឈ្មោះ​ អុល​ អឿន​ ភេទ​ប្រុស​អាយុ​៣៤ឆ្មាំ នៅភូមិព្រែកតាព្រីង ឃុំសិត្បូ​ស្រុក​ស្អាងបណ្ដាល​អោយ​រង​របួស​ធ្ងន់​ទាំងសងខាង​។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​អធិការ​ក្រុង​តាខ្មៅ​មក​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ​។​ ​ចំណែក​ឯ​ម៉ូតូ​ជនរងគ្រោះ​នឹង​ម៉ូតូ​បង្ក​ហេតុ​ត្រូវ​នគរបាល​ក្រុង​តាខ្មៅ​យក​មក​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

LEAVE A REPLY

Please enter your comment!
Please enter your name here