មកពីខេត្តក្រចេះតាមរកប្តីធ្វើសំណង់នៅភ្នំពេញ ឃើញមានស្រីថ្មី ទៅលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច

0
184

ភ្នំពេញ ៖ ស្ត្រី​វ័យជាង៣០ឆ្នាំម្នាក់  បានចាក​ចេញពី​ខេត្តក្រចេះ​មករកប្តីធ្វើការសំណង់នៅ​ភ្នំពេញ ស្រាប់តែឃើញប្តីកំពុងមានស្រីថ្មី ក៏ប៉ង​សម្លាប់ខ្លួន នៅ​ស្ពាន​ព្រះមុនីវង្ស​ចាស់តែរត្រូវលោកចៅសង្កាត់ច្បារអំពៅ២ ដែលរត់ហាត់ប្រាណឃើញទាន់ក៏ចាប់ដៃជាប់ ។

ហេតុការនេះធ្វើឲ្យភ្ញាក់ផ្អើលនៅ​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦​ ហើយ​លោកចៅសង្កាត់បាន​ខិតខំ​ពន្យល់​រហូត ដល់​ស្ត្រី​រងគ្រោះ លះបង់​គំនិត សម្លាប់ខ្លួន តស៊ូរ​ស់​ជា​ថ្មី​វិញ​។​
​ក្រោយម​ចៅសង្កាត់ច្បារអំពៅ២ លោកយ៉ិន វុ​ធ បាន​នាំ​នាងទៅ​ទិញ​ស្បែកជើង និង​ជូន​ទៅ​ពិសា បាយ និងបាន​ផ្តល់​ថវិកា​ខ្លះ​ដើម្បី​ឲ្យ​នារី​រងគ្រោះ​ត្រឡប់ទៅផ្ទះ​វិញកុំគិតខ្លីទៀត ​៕       អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here