ខឹង​បង​ស្រី​ស្តី​បន្ទោស​អោយ​ផឹក​ស្រា​ស្រវឹង​រត់​ទៅ​លើ​ផ្ទះ​ចង​ក​សម្លាប់​ខ្លួន​

0
199


ខេត្តកណ្តាល​៖​បុរស​ម្នាក់​គិត​ខ្លី​ព្រោះ​តែ​សម្តី​បង​ស្រី​ស្តី​បន្ទោស​អោយ​បន្តិច​បន្តួច​ខឹង​ផឹក​ស្រា​ស្រវឹង​រត់​ទៅ​លើ​ផ្ទះ​ចង​ក​សម្លាប់​ខ្លួន​ឯង​។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៦វេលា​ម៉ោង​១៥និង៣០នាទី​រសៀល​ ស្ថិត​នៅ​ភូមិព្រែកហូរលិច១ សង្កាត់​ព្រែកហូរ​ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​។
ជនរងគ្រោះឈ្មោះ​ ជា សុភ័ស ភេទ​ ប្រុស​ អាយុ​២៧ឆ្នាំមុខរបរកម្មករមានស្រុកកំណើត ភូមិ​អំពៅ​ព្រៃ​ ឃុំ​កណ្ដោក​ស្រុក​កណ្ដាលស្ទឹងខេត្ត​កណ្ដាល​ ។បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែកហូរ​លិច​១ សង្កាត់​ព្រែកហូរ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​។
តាម​ប្រភព​ព័ត៌មាន​ពីបងស្រីជនរងគ្រោះ​ឈ្មោះ​ ជា​ សុភី​ បានអោយដឹងថា​ កន្លងមកជនរងគ្រោះមិនដែលមានបញ្ហាជាមួយ​នរណា​និង​ ក្រុុមគ្រួសារមិន​ដែល​វិបត្តិអ្វីឡើយ។ លុះនៅក្នុង​ថ្ងៃកើត​ហេតុ​ខាងលើ មុនពេលកើតហេតុ ខ្លួន​(បងស្រីរបស់ជនរងគ្រោះ)​បាន​និយាយ​ស្តី​អោយបន្តិចបន្តួចរឿងដែលជនរងគ្រោះផឹកស្រា ហើយ​ក៏​មាន​ការ​ជជែក​គ្នា​​ជាមួយ​ខ្លួន​ រួច​បានដើរចេញទៅ​ ជនរងគ្រោះក៏​បន្ត​ការ​ហូបស្រាទៀត គឺ​នៅក្បែរកន្លែងផ្ទះកើតហេតុ​ ខណៈ​មកដល់ម៉ោង កើត​ហេតុ​ខាង​លើ​ដោយមានការសង្ស័យ​ខ្លួន​ក៏ឃើញទ្វារផ្ទះបិត នាំគ្នាធាក់ទ្វារផ្ទះទំលាយហេីយ​ស្រាប់​តែ​ឃើញជនរងគ្រោះចងកនិងខែ្សអង្រឹងពណ៌ត្រីអុីជាប់ទៅនិងធ្នឹមផ្ទះ ភ្លាមៗនោះ​ខ្លួន​ទំលាក់ជនរងគ្រោះចុះដើម្បីជួយសង្គ្រោះ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្តកិច្ចតែម្តង ។
តាមការពិនិត្យរបស់ផ្នែកជំនាញបចេ្ចកទេសក្រុងតាខ្មៅ និង មេភូមិ បានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយមិនបានពាក់ពន័បទល្មើសព្រហ្មទណ័ឡើយ ។​បច្ចុប្បន្ន​នេះ​សាកសពជន​រងគ្រោះ​ត្រូវបានកម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ប្រគល់អោយទៅបងស្រីជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី​៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here