ជិះម៉ូតូលឿន ដល់ផ្លូវកោងចាប់ហ្វ្រាំងបង្ខំ ដួលបោកក្បាលស្លាប់ពីរនាក់

0
176

ភ្នំពេញ​៖ បុរស​២​នាក់​ជិះ​ម៉ូតូំម៉ាក Suzuki  Smash Revo ពណ៍​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1U-4166 ក្នុងល្បឿនលឿនដូចហោះ ហើយដល់ផ្ផ្ឡូវកោង ចាប់ហ្វ្រាំងបង្ខំបណ្តាលឲ្យដួល​ដោយ​ខ្លួនឯង បោក​ក្បាល​នឹង​ថ្នល់​ធ្លាយ​ខួរ​ស្លាប់​ទាំងពីរនាក់ភ្លាមៗ​យ៉ាង​អាណោចអាធ័ម ត្រង់ម្ដុំ​ផ្ទះសំណាក់ស្រែ​លាភ សង្កាត់ស្រះចក ខណ្ឌដូនពេញនៅវេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ ។

សាកសពជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ហើយសមត្ថកិច្ចបានយក សពទាំងពីរនាក់នេះទៅតម្កល់នៅវត្ត តាំងកសាងខាងត្បូង ដើម្បីរង់ចាំគ្រួសារមកទទួលយកទៅ ធ្វើបុណតាមប្រពៃណី ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here