រថយន្តដឹកទំនិញ បុករះម៉ូតូជាច្រើនគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអធម៌ នឹងមនុស្ស៣នាកទៀតបានរងរបួសស្រាល


​ ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​បាន​បើក​បុក​រះ​ម៉ូតូ​ចំនួន​៣គ្រឿងពីក្រោយ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង ដោយឡែក​មនុស្ស៣នាក់ទៀតបានរងរបួសស្រាល ។
ក្នុងងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដែលនៅតាម​ផ្លូវ​២៧១ ទល់មុខ​ធនាគារ​បា​សាក់ សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ។
សពជន​រង​គ្រោះ​មានឈ្មោះ យ៉ា ផល្លា មានស្រុក​កំណើត​នៅ​កោះធំ ខេត្តកណ្តាល ។ ចំណែកតៃកុងរថយន្តឈ្មោះ ត្រា តែរត់គេចខ្លួនបាត់ ដោយឃាត់បានតែព្រូរថយន្ត មានឈ្មោះ ម៉េង លី អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិត្រើង ឃុំត្រើង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូចំនួន ៣គ្រឿងបានជិះក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលកំពុងតែធ្វើដំណើរតាមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2829 បានបើកបរស្របទិសគ្នាជាមួយម៉ូតូរងគ្រោះចំនួន ៣គ្រឿង ហើយក៏បានបើកបុករះម៉ូតូ ៣គ្រឿងពីក្រោយ បណ្តាលឲ្យកិនអូសទាំងម៉ូតូ និងមនុស្ស ធ្វើឲ្យមនុស្សស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតបានរងរបួសស្រាល។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកឃាត់បានព្រូរថយន្តម្នាក់ ទៅកាន់ប៉ុស្ដ៍នគរបាលបឹងទំពុន១ ដើម្បីសួរនាំ ហើយក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមក្រោយ។ ចំណែកឯសព រងគ្រោះត្រូវបានសមត្ថកិច្ចយកទៅដាក់កម្កល់ទុកនៅវវត្តសន្សំកុសល ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *