ស្រវឹង​ស្រា​បើក​រថយន្ត​បុក​ក្បាល​នាគ​របាំង​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ខូចខាត​តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​

0
175

 

ភ្នំពេញ ៖រថយន្តម៉ាកឡិចស៊ីស RX ៣០០ មួយគ្រឿងសង្ស័យម្ចាស់ស្រវឹងជោគជាំ បានបើករថយន្តរ៉េទៅបុករបាំងថ្មខ្ទេចរថយន្តធ្ងន់ធ្ងរទៅមុខលែងរួច តែសំណាងល្អម្ចាស់រថយន្តមិនមានរបួស និង បង្កគ្រោះថ្នាក់ដល់អ្នកដទៃ។​ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង ០០និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៦ ត្រង់ចំនុចមុខមន្ទីរពេទ្យព្រះកុសមះ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​២៧១​ក្នុង​ភូមិ​ត្រពាំង​ឈូក​ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុខណះមេឃកំពុងតែភ្លៀងខ្លាំងមានរថយន្តមួយគ្រឿងម៉ាកឡិវស៊ីសពណ៍សពាក់ស្លាកលេខភ្នំពេញ2AH- 6825 បើកបរដោយបុរសម្នាក់រួមដំណើរដោយបុរសម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណបើកបរតាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿននិងមានភ្លៀងខ្លាំងហើយម្ចាស់រថយន្តបង្កទំនងជាស្រវឹងថែមទៀតនោះទើបបានមកដល់ចំនុចកើតហេតុរថយន្តខាងលើបានរ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលអោយរថយន្តបុកជាប់ទៅនិងក្បាលនាគខូចខាតរថយន្តផ្នែកខាងមុខ និងផ្ទុះពោងការពារទៀតផង ចំណែកក្បាលនាគពុះចែកទ្រូងផ្លួវវិញគ្រាន់តែវៀចចេញពីទ្រង់ទ្រាយដើមតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុដោយសារតែសមត្ថកិច្ចមិនទាន់មកអន្តរាគមន៍នៅនិងកន្លែងកើតហេតុបុរសជាម្ចាស់រថ យន្តរួមជាមួយអ្នករួមដំណើរបានចេញមកទាំងសភាពឈរមិននឹង នាំគ្នាឡើងកាត់ស៊ីគេចខ្លួនបាត់ទុកតែរថយន្តនៅរចាំជំនាញចរាចរណ៍ក្រុងមកស្ទូវរថយន្តបង្កយកទៅរក្សាទុកនៅការិយា័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរ បាលរាជធានីភ្នំពេញ រងចាំការដោះស្រាយនៅពេលក្រោយ ៕សិរសា​

 

LEAVE A REPLY

Please enter your comment!
Please enter your name here