នគរបាលនិងអាវុធហត្ថខណ្ឌដូនពេញដេញចាប់ជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ក្រោយពីឆក់កាបូបនារីរងគ្រោះម្នាក់បានសម្រេច

0
39


ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវកម្លាំងនគរបាលនិងកម្លាំងអាវុធហត្ថខណ្ឌដូនពេញដេញឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច តែជិះម៉ូតូរត់មិនរួចខណៈនារីរងគ្រោះស្រែកអោយគេជួយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង២០នាទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងមុខស្តុបអូតែលភ្នំពេញ តាមបណ្ដោយផ្លូវព្រះមន្នីវង្សក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ករណីនេះគឺកើតឡើងនៅម្ដុំស្តុបអង្គដួងហើយដោយឃើញជនរងគ្រោះស្រែកអោយជួយថាមានចោរឆក់ ទើបកម្លាំងអាវុធហត្ថខណ្ឌរួមទាំងកម្លាំងនគរបាលធ្វើការប្រដេញចាប់ជនសង្ស័យរហូតដល់ចំណុចស្តុបអូតែលភ្នំពេញទើបចាប់ជនសង្ស័យបានម្នាក់និងម៉ូតូឌ្រីមសង់មួយគ្រឿង ពាក់ស្លាកលេខ តាកែវ1A-3698 ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់។
ក្រោយពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបាននាំជនសង្ស័យមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក តែដោយករណីនេះខាងកម្លាំងអាវុធហត្ថជានាក់ប្រដេញមុនទើបប្រគល់អោយកម្លាំងអាវុធហត្ថបញ្ជូនជនសង្ស័យទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញដើម្បីសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕បញ្ញា​

LEAVE A REPLY

Please enter your comment!
Please enter your name here