នារីម្នាក់ដាច់ចិត្តលេបថ្នាំសំលាប់ខ្លួនដោយសាពិបាកចិត្តរឿងបាត់លុយនឹងទ្រព្យសម្បត្តិ

0
185

 

ភ្នំពេញ​៖​នារីម្នាក់បានដាច់ចិត្តសំលាប់ខ្លួនដោយសាពិបាកចិត្តរឿងបាត់លុយនឹងទ្រព្យសម្បត្តិ។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលវេលាម៉ោង៦:០០ នាទីល្ងាច​ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិអូដឹម សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ តឿ គៀត ភេទស្រី អាយុ៣៤ឆ្នាំមុខរបរ កម្មករោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មាន​ស្រុក​កំណើតនៅភូមិ ក្រសាំងផ្អែម ឃុំត្រាចទង ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ ។
តាមប្រភពពត៌មានពី​អ្នក​ជិតខាងនៅបន្ទប់ជាប់ជនរងគ្រោះ បាននិយាយថាមុនពេលកើតហេតុដោយជារៀងរាល់ថ្ងៃជនរងគ្រោះតែងមកនិយាយលេងជាមួយ​គ្នា​តែថ្ងៃនឹងដូចមិនឃើញជនរងគ្រោះមកនិយាយគ្នាលេងហើយបន្ទប់បិទជាប់កន្លឹះក្នុង។បន្ទាប់​អ្នក​បាននាំគ្នាស្រែកហៅតែមិនឆ្លើយតប ហើយដោយសង្ស័យក៏នាំគ្នាគាស់បង្អួច ស្រាប់តែឃើញជនរងគ្រោះបែកពពុះមាត់។
តាម​ប្រភពដដែលបានបន្តទៀតថា ខណៈ​ដែលឃើញជនរងគ្រោះបែកពពុះមាត់ អ្នក​ជិតខាងបាននាំគ្នាហៅម្ចាស់ផ្ទះមក ហើយធាក់ទំលុះទ្វារ​ដើម្បីជួយសង្គ្រោះជនរងគ្រោះតែអកុសលជនរងគ្រោះបានស្លាប់ មិនដឹតាំងពី​ពេល​ណា។
តាមប្រភពមួយចំនួនបាននិយាយថា នៅថ្ងៃទី១៤ ជនរងគ្រោះត្រូវជនសង្ស័យដាក់ថ្នាំ យក មាសមួយដំឡឹង១ជី៥ហ៊ុននឹងលុយ៧៤០ដុល្លារនៅម្តុំផ្សារអូដឹម សង្កាត់ចោមចៅ​ខណ្ឌពោធិសែនជ័យ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានតេហៅសមត្ថកិច្ចមកដល់កន្លែងកើតហេតុនឹងអោយជំនាញចក្ខុ​ធ្វើ​កាពិនិត្យ​តាម​នាញ។
តាម​ប្រភព​ព័ត៌មាន​ពី​នគរ​បាល​ជំនាញ​និង​ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា​ សាក​សព​ជន​រងគ្រោះ​ពិត​ជា​ស្លាប់ដោយសារ​លេបថ្នាំសំលាប់ខ្លួនមែន​។
បច្ចុប្បន្ននេះ​សាកសពជន​រងគ្រោះ​ត្រូវបាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ប្រគល់​ទៅ​អោយ​ក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណីនៅឯ​ស្រុកកំណើត៕​សារ៉េត​

 

LEAVE A REPLY

Please enter your comment!
Please enter your name here