ឡិចស៊ីសបុក ម៉ូតូ ស្លាប់ម្នាក់ របយសស្រាលពីរនាក់

0
159

ភ្នំពេញ៖រថយន្តឡិចស៊ីសRx330 បានបើកបុកម៉ូតូហុងដាc125ពេញទំហឹង កាលពីវេលា ម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៦ នៅចំណុចផ្លូវ២៧១ កែង៤៨០ម្តុំមុខវត្តសន្សំកុសល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញបណ្តាលឲ្យបុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់ ។

សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជន៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FW-5451 ជិះឌុបគ្នាតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់កែងផ្លូវលេខ៤៨០ ស្រាប់តែមានរថយន្តLexusrx RX330 ពណ៌ស្ករ ពាក់ស្លាកលេខ1P-2159 រួចក៏បុកពេញទំហឹងបណ្តាលឲ្យម៉ូតូជនរងគ្រោះ៣នាក់ដួលបណ្ដោលឲ្យយុវជនម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុនិង២នាក់ទៀតរួចផុតពីគ្រោះថ្នាក់រងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ។ ចំណែកអ្នកបើករថយន្តបង្កហេតុបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់សម្រោលតែម្តង ទុកតែរថយន្តនៅនិងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុហើយបានទំនាក់ទំនងទៅក្រុមគ្រួសាររបស់ជនរងគ្រោះ  ឲ្យមកយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕     អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here