ជិះម៉ូតូលឿនពេកចាប់ហ្វ្រាំង​មិន​ទាន់​បណ្តាលអោយដួលរងរបួសធ្ងន់ពីរនាក់

ភ្នំពេញ​៖​បុរស​ពីរនាក់ជិះម៉ូតូ​មួយ​គ្រឿង​លឿនពេកចាប់ហ្វ្រាំង​មិន​ទាន់​បណ្តាលអោយដួលរងរបួសធ្ងន់ពីរនាក់។ហេតុការណ៍​កើតឡើងកាលពីវេលាម៉ោង២៣​៖៣០នាទី​យប់​ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ១៨២សង្កាត់ទឹកល្អក់ទី២ខណ្ឌ​ទួលគោករាជធានីភ្នំពេញ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​នៅមុនពេលកើតហេតុគេ​ឃើញ​បុរសពីរនាក់វ័យប្រហែល២៥ឆ្នាំជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌​ខ្មៅស៊េរី២០១៥ពាក់​ស្លាក​លេខភ្នំពេញ1DB-1776
ធ្វើដំណើរពីកើតទៅលិចជិះក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុក៏ចាប់ហ្វ្រាំង​ មិន​ទាន់​ស្រាប់តែដួលបណ្តាលអោយរងរបួសធ្ងន់ទាំងពីរនាក់។ភ្លាមៗនោះក៏មាន​កម្លាំង​នគរ​បាល​ក្នុងមូលដ្ឋាន​ចុះមកដល់កន្លែងកើតដើម្បីសំរួលចរាចរណ៏និងបានជួយទាក់ទងទៅរថយន្តសង្រ្គោះរបស់គ្លីនិចហុងហាក់ដឹកយកទៅជួយសង្រ្គោះផងដែរ។​ចំណែកឯ​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕ខុង​មុីង​

Leave a Reply

Your email address will not be published. Required fields are marked *