ទី​តាំង​បូម​ខ្សាច់​លោក​ សេង​ គន្ធ​ ថា​លោក​ ហែម​ដារិទ្ធ​ សុី​ញ៉េ​រ​ អោយ​​បើក​តែ​លោក​ហែម​ ដារិទ្ធ​ ឆ្លើយ​ដាក់​ថ្នាក់​លើ​​

ភ្នំពេញ​៖ អាជីវកម្មបូមខ្សាច់មួយកន្លែងស្ថិតនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ដ្រភូមិបឹងធំទី៣សង្កាត់បឹងធំខណ្ឌពោធិ៍សែនជ័យបានបើកដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេលជាងពីរឆ្នាំមកហើយកន្លងមកដោយសាមានផលប៉ះពាល់ដល់ដីប្រជាពលរដ្ឋនៅក្បែរនោះក៏ដូចធ្វើឲ្យខូចផ្លូវសាធារណៈផងអាជ្ញាធរខណ្ឌធ្លាប់ចុះទៅផ្អាកអាជីវកម្មរួចម្ដងហើយតែក្រោយមកត្រូវបានបើកដំណើរការឡើងវិញយ៉ាងរលូនដែលជាហេតុនាំឲ្យមានការរិះគន់ពីសំណាក់ពលរដ្ឋថាអាជ្ញាធរអាចត្រូវថ្នាំរបស់ថៅកែបូមខ្សាច់នោះទៅវិញ ។

ឆ្លើយតបទៅនឹងការរិះគន់នេះអាជ្ញាធរខណ្ឌបានបកស្រាយថាអាជ្ញាធរខណ្ឌគ្មានសិទ្ធិផ្ដល់ច្បាប់ឲ្យនោះទេតែគេមានច្បាប់ពីថ្នាក់លើមកវិញ ។

ពលរដ្ឋបន្ដរិះគន់ថាបើអាអជ្ញាធរគ្មានសិទ្ធិឲ្យច្បាប់ប៉ុន្ដែបែរជាមានសិទ្ធិបិទអាជីវកម្មបានទៅវិញដល់ពេលម្ចាស់អាជីវកម្មរត់ការជួបចុះឡើងៗទើបបើកដំណើរការឡើងវិញបាន ។ពេលដំណើរការឡើងវិញហើយនោះទោះបីប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋនៅក្បែរនោះយ៉ាងណាក៏អាជ្ញាធរមិនដឹងដែរ។
ប្រជាពលរដ្ឋបានលើកឡើងថាមិនត្រឹមតែប៉ះពាល់ដីស្រែចំការរបស់ពួកគាត់ប៉ុណ្ណោះទេការដឹកជញ្ជូនខ្សាច់យកចេញពីការដ្ឋានវាបានធ្វើឲ្យខូចខាតផ្លូវក្នុងភូមិរបស់ពួកគាត់ទៀតផងដូចជាបើខែប្រាំងវិញវាបានហុយដីចូលផ្ទះរបស់ពួកគាត់និងស្រក់ទឹកកក្លេកក្លាក់តាមដងផ្លូវបើខែធ្លាក់ភ្លៀងវាធ្វើឲ្យផ្លូវស្រុតមានជង្ហុកយូរៗទៅខូចផ្លូវពិបាកធ្វើដំណើរ ។ អាជីវកម្មបូមខ្សាច់នេះបានដំណើរការអស់រយៈពេលពីរឆ្នាំមកហើយកាលមុនដំបូងមានការរអាក់រអួលបន្ដិចបើកបិទៗព្រោះមិនទាន់ត្រូវគ្នាដល់ក្រោយៗមកទៀតទើបបានរលូនល្អព្រោះតែសែនត្រូវ ។
ពលរដ្ឋបានឲ្យដឹងថាមុនដំបូងម្ចាស់អាជីវកម្មនេះត្រូវបានគេស្គាល់ឈ្មោះគីនីនកាលនោះដំណើរការមិនសូវល្អទេហាក់រអាក់រអួលខ្លាំង ដល់ពេលដូរថៅកែថ្មីដែលគេស្គាល់ឈ្មោះហេងទើបបានដំណើរការបានរលូនរហូតមកដល់សព្វថ្ងៃនេះ ។ ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាមូលដ្ឋានជាពិសេសសង្កាត់ ខណ្ឌមេត្តាជួយរកដំណោះស្រាយដល់ពួកគាត់ផងព្រោះថាដីស្រែចម្ការរបស់ពួកគាត់នៅក្បែរៗការដ្ឋានបូមខ្សាច់នោះត្រូវបានទឹកដែលគេបូមខ្សាច់ហូរលិចផ្ទៃដីពួកគាត់មិនអាចដាំដុះអីបានឡើយ ។

គួរ​បញ្ជាក់​ថា​ ករណី​ខាង​លើ​នេះ​អ្នក​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​ទៅ​លោក​ សេង​ គន្ធ​បាន​និយាយ​ថា​ ទី​តាំង​បូម​ខ្សាច់​ខាង​លើ​ហ្នឹង​លោក​ក៏​ដឹង​ដែរ​ ប៉ុន្តែ​លោក​ ហែម​ ដារិទ្ធ​ជា​អ្នក​សុី​ញ៉េ​អោយ​ច្បាប់​ ចំណែកឯ​លោក​ ហែម​ ដារិទ្ធ​ ក៏​ប្រាប់​តាម​ទូរស័ព្ទ​ដែរ​ថា​ ថ្នាក់​ជា​អ្នក​អនុញ្ញាត្ត​អោយ​ច្បាប់​៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *