រថយន្តឡិចស៊ីសបើកឆ្លងផ្លូវត្រូវរថយន្តកាមរីបាឡែនបុករងការខូចខាតទាំងសងខាងនឹងជ្រុលទៅបុកតូបលក់ចាប់ហ៊ួយបាក់រាបដល់ដី

0
174

 

ភ្នំពេញ៖​ រថយន្តឡិចស៊ី 450 មួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកាមរីបាឡែនមួយគ្រឿងបើកបុកពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងសងខាង ធ្ងន់ធ្ងរ ហើយរថយន្តឡិចស៊ីបានជ្រុលទៅបុកតូបលក់ចាប់ហ៊ួយបាក់រាបដល់ដី តែសំណាងមិនបង្ករគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ។
​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២០ខែធ្នូ​ ឆ្នាំ២០១៦​នៅមុខផ្សារត្រពាំងថ្លឹង​ ផ្លូវវេងស្រេង​ ភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។
​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចសុី​ស LX 450​ ពណ៌​ស្ករ ពាក់ស្លាកលេខភ្នំពេញ2G 4969 បើកបរដោយបុរសម្នាក់មិន​ស្គាល់​ឈ្មោះ​ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង​ ក្នុងទិសដៅពីកើតទៅលិច​ ខណៈ​មកដល់ចំណុចកើតហេតុបានបើកឆ្លងផ្លូវពី​ជើង​ទៅត្បូងស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន​ ពណ៌​សពាក់ស្លាកលេខភ្នំពេញ2S 7221 បើកបរដោយបុរសម្នាល់និងមិត្តភ័ក្រម្នាក់ទៀតរួមដំណើរជាមួយ​ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលបុកចំពីចំហៀងពេញទំហឹងបណ្តាលអោយរថយន្តឡិចស៊ីសខ្ទាតខូចខាតធ្ងន់ធ្ងរ។ ហើយភ្លាមៗនោះរថយន្តបង្ក ឡិចស៊ីស450 បានបំរ៉ុងបើកបន្ថែមល្បឿនរត់ ក៏ជ្រុលទៅបុកនឹងតូបលក់ចាប់ហ៊ួយរបស់ប្រជាពលរដ្ធនៅតាមផ្លូវដែលសង់ពីដែកប្រកសង្ក័សី បាក់រាបដល់ដីទើបរថយន្តទៅមុខលែងរួច បន្ទាប់មកម្ចាស់រថយន្តឡិចស៊ី បានឡើងម៉ូតូឌុបទៅបាត់មួយសន្ទុះ ត្រឡប់មកវិញធ្វើជារាង រងរបួសធ្ងន់ បានហៅបងប្អូនមកទទួលជូនទៅមន្ទីរពេទ្យ។
​ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុដោយភាគីទាំងសងខាងសុំធ្វើការសម្របសម្រួលអស់ជាង២ម៉ោងដោយភាគីខាងរថយន្តឡិចស៊ីសបានចេញថ្លៃខូចខាតទៅភាគីខាងរថយន្តកាមរីបាឡែនចំនួន៣០០ដុល្លារនិងចេញថ្លៃខូចខាតតូបលក់ចាប់ហ៊ួយចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕​សារ៉េត​

 

LEAVE A REPLY

Please enter your comment!
Please enter your name here