នគរបាល​បាល​សក្តិ៥សង្ស័យ​ស្រវឹង​រ៉េចង្កូតបុកកាងក្រោយរបស់រថយន្តកុងតឺន័រខូតខាតទៅមុខលែងរួច

0
184

 

ភ្នំពេញ​៖​រថយន្តម៉ាក Nissan Frontier ពណ៌​ទឹកប្រាក់មួយគ្រឿងរបស់​នគរបាល​បាល​សក្តិ៥ម្នាក់ស្រវឹងស្រា រ៉េចង្កូតបុកចូលកាងការពារខាងក្រោយរបស់រថយន្តកុងតឺន័របណ្តាលអោយដាច់កង់មុខនឹងខូចខាតផ្នែកខាងឆ្វេងទៅមុខលែងរួច តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។ហេតុការណ៍នេះបាន​កើតឡើង​កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ២០ ខែ​ធ្នូរ ឆ្នាំ​២០១៦ នៅចំណុចមុខបុរីញ៉ូថោនអូដឹម ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានប្រាប់ឲដឹងថា មុនដំបូងគេឃើញរថយន្តម៉ាក Nissan Frontier ពាក់ស្លាកលេខ2AA-1327 បើកបរដោយបុរសម្នាក់ពាក់សក្តិ៥​មិន​ឈ្មោះ​ធ្វើ​ដំណើរ​តាមបណ្តោយផ្លូវជាតិលេខ៤ល្បឿនលឿនក្នុងទិសដៅពីលិចទៅកើត។ចំណែករថយន្តមួយគ្រឿងទៀត​ប្រភេទ​កុងតឺន័រ ពណ៌​ស ពាក់ស្លាកលេខប្រទេសថៃ 62-2330បើកដោយបុរសជនជាតិខ្មែរ នឹងរួមដំណើរ
ជាមួយបុរសជនជាតិថៃម្នាក់មិន​ស្គាល់​ឈ្មោះ​ធ្វើ​ដំណើរ​ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ខណៈមកដល់ចំណុចកើតហេតុដោយសារម្ចាស់រថយន្ត Nissan មានជាតិស្រវឹងក្នុងខ្លួន បានរ៉េចង្កូតមកឆ្វេងដៃ ទៅបុកនឹងកាងខាងក្រោយសំរាប់ការពាររបស់រថយន្តកុងតឺន័រ បណ្តាលអោយរថយន្ត Nissan
បុករះ រងការខូចខាតផ្នែកខាងឆ្វេងនឹងដាច់កង់មុខខាងឆ្វេងយ៉ាងដំណុំទៅមុខលែងរួច។

ក្រោយពេលកើតហេតុ​នគរបាល​មូលដ្ឋាន​បានចុះទៅដល់កន្លែងកើហេតុ ដើម្បី​ធ្វើ​ចរាចរណ៍​និង​សម្រប​សម្រួល​គ្នា។​ ប៉ុន្តែ​ដោយខូចខាតធ្ងន់ធ្ងរពេក​ ម្ចាស់ភាគីទាំងសងខាងមិនព្រមព្រៀងគ្នា ទើបជំនាញធ្វើការវាស់វែងយក​ទៅ​រក្សាទុកនៅផ្នែកចរាចរណ៍នៃអធិការនគរបាលខណ្ឌពោធិសែនជ័យរង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​ ៕​សារ៉េត​

 

LEAVE A REPLY

Please enter your comment!
Please enter your name here